ភ្នំពេញ៖ តាមរយៈការងារស្ម័គ្រចិត្តនេះ គឺជាស្ពានចម្លងមួយដើម្បីឱ្យប្អូនៗទាំងអស់គ្នាអាចចាប់យកជំនាញលើវិស័យបរិស្ថាន ឬក៏ជំនាញដែលពាក់ព័ន្ធនឹងវិស័យបរិស្ថានសម្រាប់ទៅអនាគត។ នេះបើតាមប្រសាសន៍លោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន។
និស្សិតស្ម័គ្រចិត្ត១៧រូប នាថ្ងៃទី១៥ សីហា នេះ ទទួលបានលិខិតបញ្ជាក់បញ្ចប់កម្មសិក្សា បន្ទាប់ពីបំពេញកម្មសិក្សានៅនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន។
លោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា តាមរយៈការងារស្ម័គ្រចិត្តនេះ គឺជាស្ពានចម្លងមួយដើម្បីឱ្យយុវជនស្ម័គ្រចិត្ត អាចចាប់យកជំនាញលើវិស័យបរិស្ថាន ឬជំនាញពាក់ព័ន្ធនឹងវិស័យបរិស្ថានសម្រាប់ទៅអនាគត៕