ចិន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិចិនគឺលោក លី សាងហ្វូ បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៦ថ្ងៃទៅកាន់ប្រទេសរុស្សី និងបេឡារុស្សជាដំណើរទស្សនកិច្ចដើម្បីបង្ហាញពីចំណងមិត្តភាព និងការគាំទ្រគោនយោបាយរបស់ប្រទេសសម្ព័ន្ធមិត្តរបស់ចិន។ ទីក្រុងប៉េកាំងឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីការជំរុញដោយប្រទេសចិន និងរុស្ស៊ីក្នុងការបង្កើនគោលនយោបាយការបរទេសក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោក។
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក លី សាងហ្វូ កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស្ស ក្នុងការបង្ហាញការគាំទ្រ ខណៈដែលលោកខាងលិចព្យាយាមផ្តាច់ខ្លួនសម្ព័ន្ធមិត្តទាំងពីរ ជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានឲ្យដឹងថា លោកលី បានចាកចេញកាលពីប្រទេសចិនកាលពីថ្ងៃច័ន្ទក្នុងដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះលោកក៏និងពិភាក្សាអំពីសន្តិសុខអន្តរជាតិ និងជួបជាមួយមេដឹកនាំការពារជាតិមកពីប្រទេសរុស្ស៊ី និងប្រទេសដទៃទៀតផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន TASS ផ្លូវការរបស់រុស្ស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នឹងចូលរួមក្នុងដំណើរទស្សនកិច្ចរបស់លោកលី ហើយលោក Lavrov ក៏ធ្វើបទបង្ហាញអំពី "ការស្វែងរកប្រទេសភាគច្រើនក្នុងពិភពលោកសម្រាប់វិធីអភិវឌ្ឍន៍ក្រៅយន្តការលោកខាងលិច រួមទាំងការពង្រឹងសណ្តាប់ធ្នាប់ពីភពលោក" ក្នុងនោះតំណាងមកពីប្រទេសជាង ១០០ និងអង្គការអន្តរជាតិចំនួនប្រាំបីត្រូវបានអញ្ជើញឱ្យចូលរួម។
ក្នុងជំនួបក្នុងប្រទេសរុស្សីរុស្សី-ចិន-បេឡារុស្សនឹងពិភាក្សាពីទិដ្ឋភាពផ្សេងៗនៃសន្តិសុខនៅក្នុងលក្ខខណ្ឌនៃការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល មធ្យោបាយដើម្បីស្តារកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយការស្ថាបនាក្នុងបរិបទនៃការទាមទារដ៏ខ្លាំងក្លាដោយពួកឥស្សរជន Euro-Atlantic សម្រាប់ការត្រួតត្រាពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា មេដឹកនាំចិន និងរុស្ស៊ី "បានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រក្នុងវិធីផ្សេងគ្នាលើបញ្ហាផ្សេងៗ"។លោក Wang បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា "ភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈកម្រិតខ្ពស់ជាលំដាប់លើប្រធានបទយ៉ាងទូលំទូលាយ រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហានៃក្តីកង្វល់រួម"។លោកបានមានប្រសាសន៍ថា “ប្រទេសទាំងពីរនឹងបន្តជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ីក្នុងយុគសម័យថ្មី”៕