Cctimesw1140xh150cm copy

ការប្រកួតកីឡាសិស្សបឋមសិក្សាជាមូលដ្ឋានគ្រឹះអភិវឌ្ឍសមត្ថភាពស្របតាមទេពកោសល្យ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ពិធីប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ - ២១ ខែសីហា ឆ្នាំ២០២៣ មាន ១០ប្រភេទកីឡា។ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ធ្វើឱ្យសិស្សានុសិស្ស បង្កើនកម្លាំងបញ្ញាសា្មរតីឈ្លាសវៃ ចៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។ ជាពិសេសកីឡាអាចនឹងក្លាយទៅជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសមត្ថភាពស្របតាមទេពកោសល្យដែលសិស្សមាន។

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ មាន ១០ប្រភេទកីឡា រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ អត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ តេក្វាន់ដូរWT តេក្វាន់ដូរITF ប៊ូល ប៉េតង់ និងគុណល្បុក្កតោ ដែលមានចំនួន ៥១វិញ្ញាសា និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការនី ចូលរួមប្រកួតមកពី ២៥ រាជធានី-ខេត្ត សរុបចំនួន ២៦០០នាក់ នៅពហុកីឡដ្ឋានជាតិ។

ថ្លែងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ជាការប្រមូលផ្តុំកីឡាករ កីឡាការនី ដែលជាសិស្សមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ ភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាសា្មរតីឈ្លាសវៃ និងចៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។

លោក ហង់ជួន ណារ៉ុន បានបន្ដថា កីឡាអាចនឹងក្លាយទៅជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសមត្ថភាពស្របតាមទេពកោសល្យដែលសិស្សមាន។ លោក ហង់ជួន ណារ៉ុន ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការនីទាំងអស់ ឱ្យគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យគ្នា ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងសាម្គីភាព ភាតរភាព ដែលជាគំរូដ៏ល្អមួយសម្រាប់ប្រទេសជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង