Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន«២.១១៦គ្រាប់»បានបោសសម្អាត នៅខេត្តក្រចេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូពភាព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ក្រចេះ៖ មន្ដ្រីស៊ីម៉ាក់ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ សីហា កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកំចាត់មីនទី៥ ទទួលទិស ខេត្តក្រចេះ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន២.១១៦គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ។

យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបញ្ជាក់អំពីចំនួននៃគ្រាប់មិនទាន់ផ្ទុះ ដែលក្នុងនោះរួមមាន ប្រភេទគ្រាប់M79 ចំនួន២.០៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។ បើតាមការវាយតម្លៃរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបង្ហាញ់ថា ស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យ អាចមានចំនួនច្រើនទៀត ដែលទាមទារការ បិទសាលារៀន ជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតផ្តល់លទ្ធភាពឱ្យ កម្លាំង ស៊ីម៉ាក់ អាចបោសសម្អាតធានាសុវត្តិភាពជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក៏ដូចប្រជាពលរដ្ឋក្នុងតំបន់នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង