Cctimesw1140xh150cm copy

រុស្ស៊ីបន្តបើកការវាយប្រហារលើអ៊ុយក្រែន ខណៈអ៊ុយក្រែនវាយបកយ៉ាងខ្លាំងខ្លា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឧត្តមសេនីយឯក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី

រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃច័ន្ទនេះបានអះអាងថាកងកម្លាំងរបស់ខ្លួនបានបន្តបើកការវាយប្រហារក្នុងទិសដៅកន្លែងសមរភូមិក្តៅៗរបស់អ៊ុយក្រែន និងបានបំផ្លាញសព្វាវុធ និងម្ទេចទាហានអ៊ុយក្រែនអស់ជាច្រើននាក់ ខណៈដែលអ៊ុយក្រែនបានឆ្លើយតបថា ខ្លួនបានបើកការវាយប្រហារជាច្រើនលើទីតាំងរបស់រុស្ស៊ីក្នុងរយៈពេលមួយថ្ងៃកន្លងមកដោយអ៊ុយក្រែនបានកម្ទេច និងផ្តាច់ជីវិតទាហានរុស្សីអស់ជាច្រើននាក់ផងដែរ។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការរបស់ប្រទេសទាំងពីរ។

យោងតាមរបាយការណ៍ក្រសួងការពារជាតិរុស្សីបានចេញផ្សាយនាសប្តាហ៍នេះបានឲ្យដឹងថាកងទ័ពរុស្ស៊ីបានបន្តប្រតិបត្តិការវាយលុកតាមទិសដៅទៅកាន់អ៊ុយក្រែនជាច្រើនតំបន់ក្នុងនោះមានតំបន់ Kupyansk, Krasny, Donetsk, Zaporozhye និង Kherson ដោយវាយប្រហាររថពាសដែក រថក្រោះ និងសម្ភារៈយោធារបស់អ៊ុយក្រែនជាច្រើនទៀត។

កងទ័ពរុស្ស៊ីបានបំផ្លាញប្រព័ន្ធកាំភ្លើងធំ M777 ផលិតដោយអាម៉េរិក និងយន្តហោះ FH-70 ផលិតដោយអង់គ្លេស ហើយបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Mi-8 ស្ទាក់ចាប់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ដែលជាជំនួយរបស់អាម៉េរិក និងបំផ្លាញយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងថែមទៀតផង។

ឧត្តមសេនីយឯក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា កងកម្លាំងរុស្ស៊ីបានវាយលុកការវាយប្រហាររបស់អ៊ុយក្រែន ដោយប្រើប្រាស់កម្លាំងបាញ់ចម្រុះសំដៅទៅលើកងទ័ពសត្រូវ និងឧបករណ៍យោធានៅក្នុងតំបន់ Zaporozhye កាលពីថ្ងៃកន្លងទៅ។អ្នកនាំពាក្យរូបនេះបន្ថែមថាអង្គភាពនៃក្រុមសមរភូមិរុស្ស៊ីដែលគាំទ្រដោយកាំភ្លើងធំបានរារាំងការវាយប្រហាររបស់កងទ័ពអ៊ុយក្រែននៅភាគនិរតីនៃការតាំងទីលំនៅរបស់ទាហានអ៊ុយក្រែនក្នុងតំបន់ Uspenovka ក្នុងនិង Zaporozhye ។

នាថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានចេញរបាយការណ៍មួយដោយគូសបញ្ជាក់ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអាកាសអ៊ុយក្រែនបានធ្វើការវាយប្រហារជាច្រើនលើកទៅលើទីតាំងរបស់ទាហានរុស្សី និងឧបករណ៍យោធារុស្ស៊ី ដោយបានវាយប្រហារប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី។ ទីតាំងកាំភ្លើងធំ ឧបករណ៍ និងសម្ភារៈយោធាផ្សេងទៀត។លោក Serhiy Cherevaty អ្នកនាំពាក្យក្រុមភាគខាងកើតនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានឲ្យដឹងបន្ថែមទៀតថាតំបន់ Bakhmut និង Kupyansk បច្ចុប្បន្នគឺជាទិសដៅវាយលុកដ៏សំខាន់របស់អ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែននៅតែបន្តព្យាយាមបោសម្អាតទាហានរុស្សីក្នុងតំបន់សមរភូមិនេះផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង