Cctimesw1140xh150cm copy

ស្ថានទូតជប៉ុនរៀបចំការប្រកួត«ផលិតរឿងខ្លី»សម្រាប់សិស្សវិទ្យាល័យ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ស្ថានទូតជប៉ុន សហការជាមួយក្រសួងអប់រំ រៀបចំនូវការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រទេសកម្ពុជា ជាលើកទី១២ (ការប្រកួតផលិតរឿងខ្លីសម្រាប់សិស្សវិទ្យាល័យ) ក្រោមប្រធានបទ «អ្វីដែលខ្ញុំចង់បាន (What I want)» ដើម្បីជ្រើសរើសក្រុមសិស្សដែលមានស្នាដៃផលិតរឿងល្អចំនួន៣ក្រុម ទៅចូលរួម «មហាស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០២៣» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៣ នៅទីក្រុងមិណាមិអាវ៉ាជិ ខេត្តហ្សូហ្គូ ប្រទេសជប៉ុន។

សិស្សវិទ្យាល័យថ្នាក់ទី១០ និង១១ អាចធ្វើការដាក់ពាក្យសម្រាប់ការប្រកួតផលិតរឿងខ្លី សម្រាប់សិស្សវិទ្យាល័យ «ការប្រកួតវត្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី១២» នឹងចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ត្រឹមម៉ោង៤.៣០នាទីរសៀល។ ព័ត៌មានលម្អិតពីសេចក្តីណែនាំនៃការដាក់ពាក្យសូមចូលទៅកាន់ https://www.kh.emb-japan.go.jp/itpr_en/00_000145.html ។

ស្ថានទូតជប៉ុន នឹងរៀបចំបទបង្ហាញណែនាំចូលរួមប្រកួតផលិតរឿងខ្លីសម្រាប់សិស្សវិទ្យាល័យ ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ ២០២៣ ម៉ោង ១៤:០០នាទី នៅបន្ទប់លេខ៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ឬតាមZoom។ សិស្សានុសិស្សអាចធ្វើការចុះឈ្មោះជាមុនតាមរយៈតំណនេះ https://forms.office.com/r/HcJdxhikbQ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: JRNESYS
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង