Cctimesw1140xh150cm copy

គីម ជុងអ៊ុន កោតសរសើរការផលិត«សព្វាវុធ»របស់ប្រទេសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានបានចុះផ្សាយនាថ្ងៃច័ន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រយោធាសំខាន់ៗរួមទាំងរោងចក្រផលិតមីស៊ីលយុទ្ធសាស្ត្រ។ លោក គឹម "បានសម្តែងការពេញចិត្ត" ជាមួយនឹង "ការផលិតសព្វាវុធថ្មីជាច្រើនរបស់រោងចក្រកូរ៉េខាងជើង" មេដឹកនាំរូបនេះក៏បានចាត់ទុកការផលិតសព្វាវុធរបស់កូរ៉េខាងជើងកំពុងតែឈានទៅដល់ចំណុចពិសេសមួយ។

នេះជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់លោក គីម ជុងអ៊ុន ទៅកាន់រោងចក្រផលិតអាវុធដ៏ធំរបស់ប្រទេសខ្លួន លោកបានជំរុញឲ្យមានការផលិតសព្វាវុធទ្រង់ទ្រាយធំបន្ថែមទៀតសម្រាប់ប្រើប្រាស់នាថ្ងៃខាងមុខ។

បន្ថែមពីនេះសហអាម៉េរិកបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ អ្នកនាំពាក្យរងក្រសួងការបរទេសអាម៉េរិកលោក Vedant Patel បានអះអាងថាសហរដ្ឋអាម៉េរិកមាន "ការព្រួយបារម្ភជាខ្លាំង" អំពីការបន្តផលិតសព្វាវុធរបស់កូរ៉េខាងជើង។ សហរដ្ឋអាម៉េរិក និងអង្កការសហប្រជាជាតិក៏បានអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការផលិតអាវុធនុយក្លេអ៊ែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង