Cctimesw1140xh150cm copy

ទេសចរណ៍ធម្មជាតិជំរុញឱ្យយុវជនស្រឡាញ់ទឹកដីកាន់តែប្រសើរឡើងលើវិស័យទេសចរណ៍

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះវិហារ៖ ទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានជំរុញឱ្យមានការស្រឡាញ់ធម្មជាតិ ស្រឡាញ់ទឹកដី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋបានស្គាល់ពីតម្លៃវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិ តាមរយៈការជំរុញឱ្យមានទេសចរណ៍តាមតំបន់ធម្មជាតិផ្សារភ្ជាប់ទឹកដី។ នេះបើតាមប្រសាសន៍លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងពិធីជួបពិធីសំណេះសំណាលជាមួយក្រុមអ្នកដើរព្រៃកម្ពុជា នៅសាលាខេត្តព្រះវិហារ ។

យុវជនដែលបានធ្វើដំណើរមកកាន់ឬកម្សាន្តតំបន់ធម្មជាតិគឺពិតជាមានតម្លៃ។យុវជនត្រូវតែមានការផ្សព្វផ្សាយតំបន់ការពារធម្មជាតិរបស់យើងទៅកាន់ពិភពលោក ក៏ដូចជាមនុស្សជាតិ។ ការធ្វើបែបនេះជាគៀងគរឱ្យក្រុមមនុស្សបានស្គាល់និងស្រឡាញ់ធម្មជាតិបន្ថែមទៀត។

ទេសចរណ៍ផ្សារភ្ចាប់ទឹកដីបានលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិដោយក្នុងនេះប្រជាសហគមន៍បានទទួលនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់អភិវឌ្ឍន៍ជីវភាពក៏ដូចជាអភិវឌ្ឍន៍មូលដ្ឋាន។ ចំណូលដែលជាវិស័យទេសចរណ៍ក្នុងស្រុកមួយភាគធំ និងទេសចរបរទេសបានស្គាល់ទឹកដីកម្ពុជា បានស្គាល់តំបន់ធនធានធម្មជាតិកម្ពុជាបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។

គួរបញ្ជាក់ថា បណ្តាយុវជនមកពីស្ថាប័ននានាដែលមានប្រមាណជាង ២០០នាក់ បាននាំគ្នាមកចូលរួមក្នុងកម្មវិធីកីឡារត់ឡើងភ្នំ បោះតង់ និង សម្បុសធម៌នៅលើភ្នំត្បែង ខេត្តព្រះវិហារចាប់ពីថ្ងៃទី ១១-១៣ ខែ សីហា ឆ្នាំ ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង