រុស្សី៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នាថ្ងៃសុក្រនេះថាសេវាសង្គ្រោះបន្ទាន់ អាកាសយានដ្ឋានអន្តរជាតិ Vnukovo របស់ទីក្រុងម៉ូស្គូ ដែលមានទីតាំងនៅភាគនិរតីនៃរដ្ឋធានីរុស្ស៊ី ត្រូវបានបិទ។ ចរាចរណ៍ផ្លូវអាកាសត្រូវបានបញ្ឈប់ដោយសារតែការជូនដំណឹងពីយន្តហោះគ្មានមនុស្សបើកបានចូលដល់ដែនអាកាសរុស្សី។ជើងហោះហើរជាច្រើនដែលគ្រោងនឹងចុះចតនៅព្រលាន Vnukovo ត្រូវបានបញ្ជូនទៅអាកាសយានដ្ឋានមូស្គូមួយទៀត។
កាលពីមុន ចរាចរណ៍ផ្លូវអាកាសនៅនៅព្រលាន Vnukovo ត្រូវបានបិទ នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលបញ្ជូនទៅវាយប្រហារទីក្រុងមូស្គូ ត្រូវបានរកឃើញនៅក្នុងតំបន់មូស្គូ។ ការប៉ុនប៉ងវាយប្រហារចុងក្រោយបំផុតត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយអភិបាលក្រុងម៉ូស្គូលោក Sergey Sobyanin និងក្រសួងការពារជាតិរុស្ស៊ី៕