Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អាជ្ញាធរជាតិអប្សរាសម្អាតនិងកាត់ដករុក្ខជាតិលើ«ប្រាសាទបាលិលេយ្យ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ អាជ្ញាធរជាតិអប្សរា

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅថ្ងៃទី១០សីហាក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចុះសម្អាតរុក្ខជាតិនៅប្រាសាទបាលិលេយ្យ នៅក្នុងអតីតរាជធានីក្រុងអង្គរធំ។

លោក ងិន ធី ប្រធានក្រុមការងារសម្អាតបានឱ្យដឹងថា រុក្ខជាតិដែលសម្បូរនារដូវវស្សានេះមានប្រភេទរុក្ខជាតិស្មៅ និងរុក្ខជាតិធំៗ។ លោកបន្តថា ប្រភេទស្មៅឬរុក្ខជាតិតូចៗមិនប៉ះពាល់ដល់ថ្មប្រាសាទទេ តែប្រសិនទុកវាឱ្យដុះរៀងស្ដុកនោះ វានឹងធ្វើឱ្យបាត់បង់សោភ័ណភាពប្រាសាទបាន។

នៅក្នុងខែវស្សានេះទាំងរុក្ខជាតិស្មៅ និងរុក្ខជាតិដើមឈើធំៗវាដុះលឿនខុសពីធម្មតា ប្រសិនបើយើងសម្អាតវាបានស្អាត វាក្រដុះវិញដែរ។

ដោយឡែក ទាក់ទងនឹងផែនការសម្អាតវិញ ខែវស្សានេះ មានភាពមមាញឹកជាងខែប្រាំង ដោយខែវស្សាគឺប្រាសាទមួយវិលជុំក្នុងពេលមួយខែ តែសម្រាប់ខែប្រាំងអាចមួយខែកន្លះឯណោះទើបចូលសម្អាតម្ដងទៀត៕ 

លោក ងិន ធី ប្រធានក្រុមការងារសម្អាត


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង