Img 1426
Swift cc time

មន្ទីរសុខាភិបាលអំពាវនាវឱ្យពលរដ្ឋកុំបរិភោគ«រុក្ខជាតិឬសត្វល្អិតមិនស្គាល់»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា

ព្រះវិហារ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ សីហា នេះ បានចេញសេចក្ដីជូនដំណឹង ដល់ពលរដ្ឋ កុំឱ្យឬបរិភោគ រុក្ខជាតិ ឬ សត្វល្អិតដែលមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមក ព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់សុខភាព និង អាចបណ្តាលអោយបាត់បង់អាយុជីវិត។ ការចេញសេចក្ដីជូនដំណឹងនេះ បន្ទាប់ពីពលរដ្ឋពីនាក់បានស្លាប់ បន្ទាប់ពីពួកគេបានបានបរិភោគសត្វកំភេមខ្មោច។

កាលពីពេលថ្មីៗនេះ មានមានពលរដ្ឋជាប្ដីប្រពន្ធ ២នាក់ ត្រូវបានសង្ស័យពុលចំណីអាហារ ដោយពួកគេបានបរិភោគសត្វកំភេមខ្មោច។ បន្ទាប់ពីពួកគេទាំងពីរនាក់បានបរិភោគរួចប្រមាណ ១០ នាទី ពួកគាត់មានអាការៈ រមាស់ ក្អួតចង្អោរ និង មានពងបែកក្នុងមាត់ ។ បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវឱ្យពលរដ្ឋកុំបរិភោគរុក្ខជាតិឬសត្វល្អិតមិនស្គាល់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ០៤ សីហា មានពលរដ្ឋ ០២នាក់ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយពួកគេទាំងពីរនាក់ បានបរិភោគសត្វកំភេមខ្មោច ដោយបុរសជាប្តីបរិភោគកំភេមខ្មោចចំនួន ០៣ ក្បាល និង ស្រ្តីជាប្រពន្ធបានបរិភោគកំភេមខ្មោច ចំនួន ០៥ ក្បាល។ បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណ ១០ នាទី ពួកគាត់មានអាការៈ រមាស់ ក្អួតចង្អោរ និង មានពងបែកក្នុងមាត់ ។ ទោះបីពួកគេត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យ យ៉ាងណាក៏ដោយក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតដែរ៕


Khcct banner

អត្ថបទទាក់ទង