Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

ក្រសួងអប់រំ៖ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានត្រូវផ្លាស់ប្ដូរមកថ្ងៃទី០១តុលាវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសអំពីការការផ្លាស់ប្ដូរពេលប្រឡង ពីថ្ងៃទី២២ ខែតុលា នឹងផ្លាស់ប្ដូរមកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣វិញ នៃការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា សម្រាប់ឆ្នាំសិក្សា២០២៣។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានចេញនៃសេចក្ដីប្រកាស ដល់បេក្ខជនដែលបានដាក់ពាក្យ និងមានបំណងចង់ដាក់ពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា សម្រាប់ឆ្នាំសិក្សា២០២៣។ សម័យប្រឡងពីថ្ងៃទី២២ ខែតុលា នឹងផ្លាស់ប្ដូរមកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣វិញ សម្រាប់ឆ្នាំសិក្សា២០២៣ ហើយសម្រាប់ថ្ងៃឈប់ទទួលពាក្យចុះឈ្មោះប្រឡង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី។ ចំពោះទីតាំងនៃមណ្ឌលប្រឡងនេះ រួមមាន៖ មណ្ឌលប្រឡងវិញ្ញាសាសរសេរ នៅវិទ្យាល័យ ជាសុីម សន្ធម៉ុក និងមណ្ឌលប្រឡងវិញ្ញាសាអនុវត្តន៍កីឡា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ផងដែរ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្ដើមប្រកាសលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនត្រូវមកដាក់ពាក្យសុំចូលរៀននៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៧ៈ០០នាទី សម្រាប់ថ្ងៃចូលរៀន នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២៣ និងវិទ្យាស្ថានអប់រំកាយ និងកីឡា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង