Img 1426
Swift cc time

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ សម័យនេះ នរណាបែងចែកព័ត៌មានបានរហ័ស អ្នកនោះក្ដាប់អំណាច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ AKP

ភ្នំពេញ៖ សម័យមុននរណាក្ដាប់ព័ត៌មាន អ្នកនោះក្ដាប់អំណាច ប៉ុន្ដែសម័យនេះ នរណាបែងចែកព័ត៌មានបានរហ័ស អ្នកនោះក្ដាប់អំណាច។ កាលពីមុនអ្នកដែលក្ដាប់ព័ត៌មាន អាចបញ្ជាគេបាន តែសម័យនេះ ព័ត៌មាន មានច្រើនជម្រើស។ ដូច្នេះ ការបែងចែកព័ត៌មាន ធ្វើឱ្យអ្នកទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការស្រុះគ្នា ទៅតាមទិសដៅដែលចង់បាន។ នេះបើតាមប្រសាសន៍ លោក ខៀវ កាញារីទ្ធ ថ្លែងក្នុងពីធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងព័ត៌មាន។

ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា មន្ទីរព័ត៌មានទាំងអស់ មិនត្រូវប្រកាន់បក្សពួក បែងចែកដំណឹង ហើយត្រូវមានកិច្ចប្រជុំឱ្យបានទៀងទាត់ ដើម្បីសាមគ្គីភាព និងភាពយុត្តិធម៌។ ជាពិសេស រាល់អត្ថបទដែលចេញផ្សាយ ត្រូវពិនិត្យអក្ខរាវិរុទ្ធ ជាមុនសិន។

លោក ខៀវ កាញារីទ្ធ បានបន្ដថា ការមានកិច្ចប្រជុំជាទៀងទាត់ នឹងបានបែងចែកការងារ និងលែងគិតថានរណាសំខាន់ជាងនរណាទៀតឡើយ។ ពិព្រោះការងារព័ត៌មាន គេមិនអាចធ្វើម្នាក់ឯងបាននោះទេ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា មន្ទីរព័ត៌មានទាំងអស់ ត្រូវសន្សំរូបភាព វិឌីអូស្អាតៗ និង កត់សម្គាល់អ្វីដែលសំខាន់ ដើម្បីចេញផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក។

លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា សម័យមុននរណាក្ដាប់ព័ត៌មាន អ្នកនោះក្ដាប់អំណាច ដោយសារកាលពីសម័យមុនអ្នកដែលក្ដាប់ព័ត៌មាន អាចបញ្ជាគេ ប៉ុន្ដែសម័យនេះ នរណាបែងចែកព័ត៌មានបានរហ័ស អ្នកនោះក្ដាប់អំណាច ពិព្រោះសម័យនេះ ព័ត៌មាន មានច្រើនជម្រើស។ ដូច្នេះការបែងចែកព័ត៌មាននេះ នឹងធ្វើឱ្យអ្នកទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការស្រុះគ្នា ទៅតាមទិសដៅដែលចង់បាន៕


Khcct banner

អត្ថបទទាក់ទង