Cctimesw1140xh150cm copy

តំបន់ជាច្រើនក្នុងប្រទេសចិន រងគ្រោះជាខ្លាំងបន្ទាប់ពីទឹកជំនន់វាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ចិនកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់គ្រោះទឹកជំនន់ ការសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅភាគខាងជើងភាគឦសានប្រទេសចិន អាជ្ញាធរបានបង្កើនវិធានការសង្គ្រោះ ដើម្បីស្តារទីតាំងដែលរងគ្រោះដោយទឹកជំនន់ ហើយក៏កំពុងរៀបចំផែនការទប់ស្កាត់ទឹកជំនន់បន្តទៀត។ ការឆ្លើយតបថ្នាក់ជាតិចំពោះការការពារទឹកជំនន់នៅទីក្រុងហឺប៉ី ដែលជាខេត្តជុំវិញក្រុងប៉េកាំង ត្រូវបានទម្លាក់ពីកម្រិតទី ២ មកកម្រិតទី ៣ កាលពីថ្ងៃពុធ ខណៈដែលការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ និងការកសាងឡើងវិញនូវផ្លូវនាៗបានដំណើរការយ៉ាងពេញទំហឹងនៅកន្លែងជាច្រើន។

នៅទីក្រុង Zhouzhou ប៉ូលីសក្រុងហឺប៉ី បានបញ្ជូនទាហាន និងនាយទាហានជាង ៤០០ នាក់ ដែលបំពាក់ដោយគ្រឿងចក្រធំៗ ដើម្បីយកភក់ និងសម្រាម និងអនុវត្តការសម្លាប់មេរោគនៅតំបន់ទឹកស្អុយនាៗក្នុងទីក្រុង ដូច្នេះអាជីវកម្មអាចបន្តនៅទីនោះបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Xu Zhendong ប្រធានក្រុមសង្រ្គោះចល័តបានឲ្យដឹងថា "ដើម្បីបន្តសណ្តាប់ធ្នាប់និងសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់ លោកកំពុងធ្វើការលើកិច្ចការធំពីរគឺ យកសំរាម និងភក់ចេញ និងអនុវត្តការសម្លាប់មេរោគឱ្យបានហ្មត់ចត់"។

ជាមួយគ្នានេះដែលខ្សែឡានក្រុងដែលតភ្ជាប់ទីក្រុង Zhuozhou ទៅកាន់ទីក្រុងប៉េកាំង បានដំណើរការឡើងវិញនៅថ្ងៃពុធ។ វាជាខ្សែរថភ្លើងសាធារណៈដំបូងគេរបស់ទីក្រុងដែលបានបើកឡើងវិញចាប់តាំងពីទឹកជំនន់បានប៉ះពាល់។ ខ្សែឡានក្រុងត្រូវបានគេបិទដើម្បីបញ្ចៀសស្ថានីយចំនួនបីដែលនៅតែរងផលប៉ះពាល់ក្រោយទឹកឡើងខ្លាំង។

នៅទីក្រុងប៉េកាំង ទូរគមនាគមន៍នៅក្នុងភូមិជាង ៣៤០ ដែលធ្លាប់ត្រូវបានរំខានដោយភ្លៀង និងទឹកជំនន់ត្រូវបានដំណើរការឡើងវិញ ខណៈដែលភូមិជាង ២៥០ ដែលនៅដាច់ពីគេដោយសារផ្លូវលិចទឹកត្រូវបានបើកឡើងវិញសម្រាប់ចរាចរណ៍យានយន្ត។ការផ្គត់ផ្គង់ទឹក និងថាមពលបានដំណើរការឡើងវិញនៅក្នុងភូមិដែលរងផលប៉ះពាល់ទាំងអស់ លើកលែងតែអ្នករស់នៅដែលត្រូវបានតាំងទីលំនៅថ្មីប៉ុណ្ណោះ។

ឥឡូវនេះ រដ្ឋធានីរបស់ប្រទេសចិនបានធ្វើផែនការសាងសង់ឡើងវិញ និងការស្តារឡើងវិញនូវការផ្គត់ផ្គង់ទឹក ការដឹកជញ្ជូន ការផ្គត់ផ្គង់ថាមពល និងទូរគមនាគមន៍។ នៅតំបន់ជិតខាង Tianjin កម្រិតទឹកនៅទន្លេ Daqing របស់ទីក្រុងបានកើនឡើងដល់ ៦ ម៉ែត្រកាលពីថ្ងៃពុធ ខណៈដែលនាយកដ្ឋានទឹកក្នុងតំបន់តាមដានយ៉ាងយកចិត្តទុកដាក់។

ដំណាំជាង ២៥ម៉ឺន ហិកតាត្រូវបានរងផលប៉ះពាល់នៅក្នុងខេត្ត Heilongjiang ហើយនាយកដ្ឋានកសិកម្មក្នុងតំបន់បានបញ្ជូនអ្នកជំនាញទៅតំបន់រងគ្រោះដោយទឹកជំនន់ ដើម្បីណែនាំកសិករក្នុងការសង្គ្រោះគ្រោះមហន្តរាយ។ លើសពីនេះ ក្រុមសេវាម៉ាស៊ីនកសិកម្មសង្គ្រោះបន្ទាន់ចំនួន ៣៩១ បានប្រញាប់ប្រញាល់ទៅកាន់វាលស្រែដែលរងផលប៉ះពាល់ផ្សេងៗ និងបានបង្ហូរលើផ្ទៃដីជាង ៨,០០០ ហិកតា។

រហូតមកដល់ពេលនេះ រដ្ឋបាលបម្រុងអាហារ និងយុទ្ធសាស្ត្រជាតិចិនបានរៀបចំឃ្លាំងបម្រុងជាតិចំនួន ២៩ នៅទីក្រុងប៉េកាំង ធានជីន ហឺប៉ី ហៃឡុងជាំង ជីលីន ហឺណាន និងហ៊ូប៉ី ដើម្បីដឹកជញ្ជូនសម្ភារសង្គ្រោះបន្ទាន់ចំនួនជាច្រើនលានកញ្ចប់រួមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ម៉ាស៊ីនសង្គ្រោះបន្ទាន់ និងឧបករណ៍សង្គ្រោះជីវិត។ ទៅកាន់តំបន់ Beijing-Tianjin-Hebei និងភាគឦសានប្រទេសចិនដែលកំពុងតែរងគ្រោះជាខ្លាំងដោយសារទឹកជំនន់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង