Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រាជរដ្ឋាភិបាលនឹងរៀបចំបុណ្យអុំទូកនៅមុខវាំងចាប់ពីថ្ងៃទី២៦-២៨ខែវិចិ្ឆកា ឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី២៦-២៨ខែវិចិ្ឆកា ឆ្នាំ២០២៣ ដើម្បីបើកឱកាសឱ្យប្រជារាស្ត្រ បានចូលរួមកម្សាន្តបុណ្យប្រពៃណីជាតិខ្មែរ ដោយមាន បណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្ដែងសិល្បៈ ទាំង៣រាត្រី។

ពិធីបុណ្យអុំទូក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសឱ្យប្រជារាស្ត្រ ចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមាន បណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្ដែងសិល្បៈ ទាំង៣រាត្រី។

ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះឱ្យអធិកអធម ស្របទៅតាមប្រពៃណីជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក អាហ្វីស ប៉ាណូ និងបំភ្លឺភ្លើងពណ៌ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង