Cctimesw1140xh150cm copy

ក្រសួងអប់រំជ្រើសរើសយុវជនស្ម័គ្រចិត្ត និងប្រតិភូចូលរួមកម្មវិធីជំរុំយុវជនជាសាកលលើកទី៩

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតចូលរួមកម្មវិធីជំរុំយុវជនជាសាកលលើកទី៩ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី១១ ដល់ ១៦ ធ្នូ ២០២៣ ។

តាមសេចក្តីណែនាំក្នុងគេហទំព័រក្រសួងអប់រំបានឱ្យដឹងថា ឱកាសក្លាយជាយុវជនស្ម័គ្រចិត្ត និងប្រតិភូជំរុំបានមកដល់ហើយ ដែលត្រូវការសិស្សនិស្សិតដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលមិនធ្លាប់ចូលរួមកម្មវិធីនេះពីមុនមក និងមានពេលវេលាគ្រប់គ្រាន់ចូលរួមវគ្គតម្រង់ទិស និងវគ្គបណ្តុះបណ្តាលដែលរៀបចំដោយគណៈកម្មការ។

អត្ថប្រយោជន៍ដែលសិស្សនិស្សិតទទួលបានពីការចូលរួមកម្មវិធីនេះ គឺនិស្សិតអាចកសាងការទំនាក់ទំនង ពង្រឹងភាពជាអ្នកដឹកនាំ បទពិសោធន៍ការងារជាក្រុម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

សម្រាប់សិស្សដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យជាយុវជនស្ម័គ្រចិត្ត ឬ ប្រតិភូ សូមធ្វើការដាក់ពាក្យដោយស្គែន QR ដែលមាននៅលើរូបភាពខាងលើស្រាប់ឱ្យបានមុនថ្ងៃ២៥សីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា កម្មវិធីជំរុំយុវជននេះនឹងប្រព្រឹត្តទៅនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង