រុស្សី៖កងទាហានរបស់រុស្សីបានអះអាងនាថ្ងៃពុធនេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទីតាំងបញ្ជាការយោធាអ៊ុយក្រែនអស់ជាច្រើនក្នុងតំបន់សមរភូមិហើយបានផ្តាច់ឃ្លាំងអាវុធ,យន្តហោះដ្រូន និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនជាច្រើនតំបន់ ខណៈដែលអ៊ុយក្រែនបានឆ្លើយតបវិញថា ខ្លួនបានវាយប្រហារស្ថានីយរ៉ាដារបស់រុស្ស៊ី និងកម្ទេចផ្លូវបញ្ជូនស្បៀងរបស់រុស្សីអស់ជាច្រើនកន្លែង។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិប្រទេសទាំងពីរ។
ក្រសួងការពារជាតិរុស្ស៊ីបានចេញរបាយការណ៍សមរភូមិដោយបញ្ជាក់ថា កងទ័ពរុស្ស៊ីបានបំផ្លាញគម្រោងយោធាអ៊ុយក្រែន រួមមានរថក្រោះ រថពាសដែក និងឧបករណ៍ផ្សេងទៀតក្នុងទិសដៅតំបន់ Kupyansk, Krasny,Zaporizhzhia និង Kherson ។ កម្លាំងរុស្ស៊ីក៏វាយប្រហារប៉ុស្តិ៍បញ្ជាការអ៊ុយក្រែននៅជួរមុខដែរ ដោយកងទ័ពការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់គ្រាប់រ៉ុក្កែត HIMARS ចំនួន៥គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ១៧គ្រឿងពីអ៊ុយក្រែនថែមទៀងផង។
នាថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានចេញរបាយការណ៍មួយដោយលើងឡើងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពអ៊ុយក្រែនបានធ្វើការវាយប្រហារលើកងទ័ពរុស្ស៊ី និងតំបន់ប្រមូលផ្តុំឧបករណ៍ ដោយបានបំផ្លាញឧទ្ធម្ភាគចក្រ Ka-52 របស់រុស្ស៊ី យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន ២ គ្រឿងកាំភ្លើងធំ និងស្ថានីយ៍រ៉ាដាពីររបស់រុស្សីផងដែរ៕