Cctimesw1140xh150cm copy

ក្រសួងអប់រំនឹងរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ«បញ្ញាសិប្បនិមិត្ត និងការអប់រំនៅកម្ពុជា»

យុវជន
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ រៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ក្រោមប្រធានបទ«បញ្ញាសិប្បនិមិត្ត និងការអប់រំនៅកម្ពុជា» វគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅសាលសម្តេចតេជោ ហ៊ុន សែន វិទ្យាស្ថានជាតិអប់រំ (NIE)។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងអំពីកម្មវិធីប្រកួតប្រជែងដេញដោលយុវជនថ្នាក់ជាតិ ក្នុងបាឋកថាពិសេស ក្រោមប្រធានបទ «បញ្ញាសិប្បនិមិត្ត និងការអប់រំនៅកម្ពុជា» ដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅសាលសម្តេចតេជោ ហ៊ុន សែន វិទ្យាស្ថានជាតិអប់រំ (NIE)។

គួរបញ្ជាក់ថា ការផ្សាយផ្ទាល់នៃកម្មវិធីពិសេសនេះនឹងធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia) និងទំព័រហ្វេសប៊ុក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៤៥ នាទីព្រឹកតទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង