681 ezgif.com resize
Moneygramott moi1280x163px

ឯកឧត្តម ហ៊ុន ម៉ាណែត ទទួល«គោរមងារ»ខ្ពស់បំផុតនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៨សីហានេះ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។

យោងតាមវចនានុក្រមខ្មែរ​របស់សម្តេចព្រះសង្ឃរាជ ជួន ណាន បានបញ្ជាក់ថា«កិត្តិទេសាភិបាលបណ្ឌិត» ជាគោរមងារដែលបង្ហាញពីភាពខ្ពង់ខ្ពស់ និងបង្ហាញពីបុគ្គលមានតួនាទីខ្ពង់ខ្ពស់ដែលគ្រប់គ្រង ថែរក្សា និងការពារប្រទេសជាតិ។ 

សូមជម្រាបថា ការទទួលបានគោរមងារកិត្តិយសពិសេសនេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧៕ 


Khcct banner

អត្ថបទទាក់ទង