ភ្នំពេញ៖ និស្សិតនៅសាលាខេមតិចចំនួន១០ រូប កំពុងតែចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ UNMER នៃ ប្រទេសឥណ្ឌូនេស៊ីរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី១២ សីហា ឆ្នាំ២០២៣។
បើតាមគេហទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យខេមតិចបានឱ្យដឹងថា និស្សិត១០ រូបបានកំពុងចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យមួយនៅប្រទេសឥណ្ឌូនេស៊ីជាមួយនឹងនិស្សិតផ្សេងទៀត ដែលកម្មវិធីនេះផ្តល់ឱ្យពួកគេនូវឱកាសដើម្បីចូលរួមក្នុង "សន្និសីទឥណ្ឌូណេស៊ី-កម្ពុជាស្តីពីនវានុវត្តន៍ឧត្តមសិក្សា" ដែលពួកគេនឹងទទួលបាននូវការយល់ដឹងអំពីការអប់រំឧត្តមសិក្សានៃប្រទេសទាំងពីរ។ លើសពីនេះ សិស្សានុសិស្សរបស់យើងនឹងចូលរួមក្នុងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌ជាមួយសិស្ស និងសាស្ត្រាចារ្យមកពី UNMER ។
គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យខេមតិច ជាសាកលវិទ្យាល័យនៃសតវត្សទី 21 ដែលខិតខំជំរុញកិច្ចសហប្រតិបត្តិការជាសាកល ដែលពង្រឹងភាពជាដៃគូ និងលើកកម្ពស់ឧត្តមភាពក្នុងវិស័យអប់រំ៕