Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរជាតិអប្សរាជួសជុលនិងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើតប្រាសាទមេបុណ្យខាងកើត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត ដើម្បីលើកតម្លៃ និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរចូលទស្សនាប្រាសាទនេះកាន់តែប្រសើរ។

ដើម្បីសម្រួលកុំឱ្យអាក់ខានចូលទស្សនាប្រាសាទ ក្រុមភ្នាក់ងារទេសចរណ៍ សហការជាមួយក្រុមការងារសម្អាតបរិស្ថាន HCC Angkor បានសម្អាតរុក្ខជាតិនិងកាត់ស្មៅ ត្រង់ចំណុច ច្រកខាងត្បូងជាន់ទីមួយនៃប្រាសាទមេបុណ្យខាងកើត ខណៈដែលជណ្ដើរច្រកចូលខាងកើត កំពុងជួសជុល កែលម្អ និងលើកតម្លៃឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង