Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្ដ្រីសិង្ហបុរី រង់ចាំជួបលោក ហ៊ុន ម៉ាណែត នាខែកញ្ញា ខាងមុខនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សិង្ហបុរី៖ នាយករដ្ឋមន្ដ្រីសិង្ហបុរី លោក Lee Hsien Loong រង់ចាំជួបលោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ខែកញ្ញា ខាងមុខនេះ។ ការរង់ចាំនេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា និងសិង្ហបុរី ទាំងទ្វេភាគី និងពហុភាគី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសិង្ហបុរី នាថ្ងៃទី៧ សីហា នេះ។

បើតាមសាររបស់លោក Lee Hsien Loong កម្ពុជានិងសិង្ហបុរី បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ជំនួយបច្ចេកទេស ក៏ដូចជាការផ្លាស់ប្តូរយោធា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

មិនតែប៉ុណ្ណោះ កម្ពុជានិងសិង្ហបុរី បានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ថ្មី និងកំពុងរីកចម្រើន ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅកាន់ប្រទេសសិង្ហបុរី និងការជួញដូរឥណទានកាបូន ជាដើម។ ដូច្នេះកម្ពុជានិងសិង្ហបុរី គួរតែបន្តស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការប្រែប្រួលអាកាសធាតុ និងការធ្វើឌីជីថលភាវូបនីយកម្ម បន្ថែមទៀត។

ជាមួយគ្នានោះដែរ លោក Lee Hsien Loong ក៏កំពុងរង់ចាំជួបលោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ខែកញ្ញា ខាងមុខនេះ ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង