Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា«បម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ នេះបើតាមការបង្ហោះសាររបស់លោក បន្ទាប់ពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំងលោក ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី៧ សីហា ឆ្នាំ២០២៣។

ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីព្រះមហាក្សត្រ លោក ហ៊ុន ម៉ាណែត ប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ជាពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា។

លើសពីនេះ លោក ហ៊ុន ម៉ាណែត នឹងបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំង ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី៧ សីហា ឆ្នាំ២០២៣ នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង