Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន អរគុណសម្តេចកិត្តព្រឹទ្ធបណ្ឌិតដែលចិញ្ចឹមលោកហ៊ុន ម៉ាណែតក្នុងវេលាលំបាក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាថ្ងៃទី៧ សីហានេះ បានបង្ហោះសារអរគុណសម្តេចកិត្តព្រឹទ្ធបណ្ឌិតដែលចិញ្ចឹមលោក ហ៊ុន ម៉ាណែតក្នុងវេលាលំបាកបំផុតរហូត ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ។ ការបង្ហោះសារបែបនេះ បន្ទាប់ពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំង លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី។

បើតាមសាររបស់សម្ដេច ហ៊ុន សែន គិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។ ហើយសម្ដេច ជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។

នៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ ដែលសម្ដេច ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រី បន្ទាប់ទៅសម្ដេចនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រី។ មិនតែប៉ុណ្ណោះ សម្ដេចនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះសម្ដេចនឹងបំពេញការងារជាងកន្លះសតវត្សរ៍។

ជាមួយគ្នានោះដែរ សម្ដេច ហ៊ុន សែន ក៏បានសែន អរគុណដល់សម្តេចកិត្តព្រឹទ្ធបណ្ឌិតដែលចិញ្ចឹមលោក ហ៊ុន ម៉ាណែត ក្នុងវេលាលំបាក រហូតក្លាយជាមេដឹកនាំកំពូលរបស់ប្រទេសកម្ពុជា នាពេលនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង