Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោក ហ៊ុន ម៉ានី៖អ្នកបន្តវេនរបស់គណបក្សត្រៀមខ្លួនជាស្រេចដើម្បីទទួលអម្រែកទំនួលខុសត្រូវដ៏ធំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ដែលត្រូវដឹកនាំរាជរដ្ឋាភិបាល បានឈ្វេងយល់ច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់នៃការបន្តវេន និងបានរៀបចំកិច្ចការនេះតាំងពីមុនស្រេចទៅហើយ។ អ្នកបន្តវេនរបស់គណបក្សសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអម្រែកទំនួលខុសត្រូវដ៏ធំមួយនេះ។ នេះបើតាមប្រសាសន៍របស់លោក ហ៊ុន ម៉ានី។

ការផ្ទេរអំណាចដែលបានប្រព្រឹត្តទៅនាពេលនេះ គឺជាការបន្តនិរន្តរភាព និងការប្រព្រឹត្តទៅជាប្រកតីនៃស្ថាប័នកំពូលរបស់ជាតិដោយរលូនក្នុងសុខសន្តិភាព។ ហើយអ្នកបន្តវេនរបស់គណបក្សសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអម្រែកទំនួលខុសត្រូវដ៏ធំមួយនេះ។ លោក ហ៊ុន ម៉ានី បង្ហោះសារយ៉ាងដូច្នោះ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ចាត់តាំងជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង