
សៀមរាបស៖ ជណ្ដើរឈើនៅផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែង នឹត្រូវបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០៤ សីហា តទៅ ដើម្បីឱ្យក្រុមការងារបច្ចេកទេសបំពេញការងារអភិរក្សមួយចំនួន តាមរយៈការពង្រឹងស្ថិរភាពរចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាជម្រាបទឹកនៅកាំជណ្តើរថ្មភក់ ផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរានឹងបិទការប្រើប្រាស់ជណ្តើរឈើនៅផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែងជាបណ្ដោះ អាសន្ន ចាប់ពីថ្ងៃ០៤ ខែសីហា ឆ្នាំ២០២៣តទៅ។ អំឡុងពេលនៃការបិទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចប្រើប្រាស់ជាបណ្តោះអាសន្ននូវជណ្ដើរផ្នែកខាងកើតនៃប្រាសាទភ្នំបាខែង៕