Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ឱកាសអ្នកសារព័ត៌មានប្រកួតនិពន្ធសាច់រឿង ទទួលបានប្រាក់ឧបត្ថម្ភ១០០០ដុល្លារ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៣ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយស្តីពីថវិកាក្នុងការផលិតសាច់រឿងសម្រាប់អ្នកសារព័ត៌មានក្រោមប្រធានបទគណនេយ្យភាពសង្គមនឹងបិទទួលពាក្យនៅថ្ងៃទី២០ សីហា ឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អូឌីស៊ី បានបង្ហាញឱ្យឃើញថាអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការ Internews តាមរយៈគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) នឹងផ្តល់ថវិកាសម្រាប់ផលិតសាច់រឿងដល់អ្នកសារព័ត៌មានក្នុងការផលិតអត្ថបទរឿងដោយផ្អែកលើទិន្នន័យដែលផ្សារភ្ជាប់ទៅនឹងគណនេយ្យភាពសង្គមនៅប្រទេសកម្ពុជា។

បើតាមសេចក្តីណែនាំនៃការប្រកួតនេះបានឱ្យដឹងថា ប្រធានបទនៃសាច់រឿងត្រូវតែពាក់ព័ន្ធនឹងមូលបទគណនេយ្យសង្គមក្នុងប្រទេសកម្ពុជា ហើយសាច់រឿងទាក់ទងនឹងសេវាទាំងបីដូចជា រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាពត្រូវបានលើកទឹកចិត្តឱ្យសរសេរ ប៉ុន្តែមិនកំណត់ដាច់ខាតទេ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចចូលចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/aoEcMH8gwb3Eg2U3A ។

លក្ខខណ្ឌដើម្បីចូលរួមបាន គឺត្រូវតែជាអ្នកសារព័ត៌មានដែលបម្រើការនៅប្រព័ន្ធផ្សព្វផ្សាយណាមួយ ឬ អ្នកសារព័ត៌មានឯករាជ្យ ដែលមានការប្តេជ្ញាចិត្ត និងមានពេលវេលាគ្រប់គ្រាន់ មានឆន្ទៈក្នុងការទទួលយក និងអនុវត្តតាមសេចក្តីណែនាំនៃការផលិតសាច់រឿង ដើម្បីផលិតសាច់រឿងជុំវិញគណនេយ្យភាពសង្គម នៅប្រទេសកម្ពុជាក្នុងរយៈពេលដែលបានកំណត់ ។

គួរបញ្ជាក់ផងដែរថា អត្ថប្រយោជន៍ដែលទទួលបានពីការប្រកួតមួយនេះមានដូចតទៅ បេក្ខជននឹងទទួលបានប្រាប់ឧបត្ថម្ភចំនួន១០០០ ដុល្លារ សម្រាប់ការផលិតសាច់រឿង ។ លើសពីនេះ អាចទទួលបានការគាំទ្រពីគ្រូបង្គោលផ្នែកទិន្នន័យ និងសាច់រឿង ដែលអាចពង្រីកចំណេះដឹងលើការផលិតអត្ថបទរឿងដោយផ្អែកលើទិន្នន័យ។ នៅពេលបានបញ្ចប់ការប្រកួត បេក្ខជននឹងត្រូវបានជួយគាំទ្រក្នុងការរចនារៀបចំអត្ថបទរឿងឱ្យមានលក្ខណៈអន្តរកម្ម នៅពេលធ្វើការផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយរបស់បេក្ខជន និងសារព័ត៌មាន CamboJA។

សម្រាប់លក្ខណៈវិនិច្ឆ័យ គឺអត្ថបទត្រូវតែពាក់ព័ន្ធនឹងមូលបទនៃសាច់រឿង ដែលពឹងផ្អែកលើទិន្នន័យ រួមទាំងមានលក្ខណៈជាការលើកកម្ពស់ការយល់ដឹង បង្កើតឱ្យមានការចួលរួម ទាក់ទាញការយកចិត្តទុកដាក់ បំផុសឱ្យមានការពិភាក្សា និងជម្រុញឱ្យមានសកម្មភាព ដែលសាច់រឿងត្រូវតែមានសត្យានុម័ត។

ការប្រកួតនឹងចាប់ផ្តើមទទួលពាក្យតាមអនឡាញពីថ្ងៃទី ០១ សីហា ២០២៣ រហូតដល់ថ្ងៃ២០ សីហា ២០២៣ ដែលនឹងមានការសម្ភាសនៅថ្ងៃទី២៧ សីហា ២០២៣។ ការផលិតសាច់រឿងនឹងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣១ សីហា រហូតដល់ ៣១ តុលា ២០២៣ សម្រាប់អ្នកដែលជាប់វគ្គសម្ភាស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង