ភ្នំពេញ៖ វិទ្យាស្ថាន Yunus Emre កាលពីថ្ងៃទី២ សីហា បានប្រកាសស្ដីពីការបើកវគ្គសិក្សាភាសាតួកគី ដោយឥតគិតថ្លៃសម្រាប់សាធារណៈជនទូទៅ។ ការសិក្សាភាសាតួកគី មាន៤វេន សម្រាប់សិស្សានុសិស្ស ជ្រើសរើស។
ទីកន្លែងនៃការសិក្សា នៅវិទ្យាស្ថាន Yunus Emre ស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អគារ C បន្ទប់លេខ MY004។ សម្រាប់ការចុះឈ្មោះអាចធ្វើវិទ្យាស្ថាន Yunus Emre ផ្ទាល់ និងតាមរយៈ អ៊ីម៉ែល [email protected] ឬតាមរយៈតេលេក្រាម +855 78310 198 ៕