Cctimesw1140xh150cm copy

អាម៉េរិកចាប់ខ្លួនទាហានជើងទឹកពីរនាក់ ក្រោយសង្ស័យធ្វើចារកម្មឲ្យចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឡូសអេនជឺលេស៖ ក្រសួងយុត្តិធម៌អាម៉េរិកបានចេញដីការចាប់ខ្លួនសមាជិកបម្រើការពីរនាក់នៃកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកបន្ទាប់ពីជាប់ក្នុងបទសង្ស័យថាបានធ្វើចារកម្មសម្រាប់ប្រទេសចិន។ ទាហានជើងទឹកទាំងពីរនាក់នោះត្រូវបានគេសង្ស័យថាបានលក់ព័ត៌មានសម្ងាត់ទៅឱ្យទីក្រុងប៉េកាំង ដែលរួមបញ្ចូលសៀវភៅណែនាំសម្រាប់នាវាចម្បាំង និងប្រព័ន្ធអាវុធរបស់អាម៉េរិក ព្រមទាំងប្លង់មេសម្រាប់ប្រព័ន្ធរ៉ាដា និងផែនការសម្រាប់សមយុទ្ធយោធាដ៏ធំរបស់សហរដ្ឋអាម៉េរិក។

អ្នកស្រី Suzanne Turner ផ្នែកស៊ើបការណ៍សម្ងាត់របស់ FBI បានឲ្យដឹងថា"ការចាប់ខ្លួនទាំងនេះគឺជាការរំលឹកពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងឈ្លានពានរបស់សាធារណរដ្ឋប្រជាមានិតចិនដើម្បីធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យរបស់អាម៉េរិក និងគំរាមកំហែងសុវត្ថិភាពប្រទេសអាម៉េរិក" ។

ទាហានជើងទឹកលោក Wei Jinchao ដែលបម្រើការលើនាវាវាយប្រហារតាមអាកាស USS Essex ក្នុងទីក្រុង San Diego បានប្រគល់ឯកសារ រូបថត និងវីដេអូរាប់សិបដែលរៀបរាប់លម្អិតអំពីប្រតិបត្តិការនាវា និងប្រព័ន្ធការពាររបស់អាម៉េរិកទៅកាន់ប្រទេសចិន ទាំងនេះរួមបញ្ចូលទាំងសៀវភៅណែនាំបច្ចេកទេស និងមេកានិច ដែលទាក់ទងប្រតិបត្តិការរបស់អាម៉េរិកថែមទៀត។បុរសអាយុ ២២ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ថាលោកបានបង់ប្រាក់រាប់ពាន់ដុល្លារសម្រាប់ការលក់ព័ត៌មានទៅឲ្យប្រទេសចិន លោកអាច ប្រឈមមុខនឹងការជាប់គុកមួយជីវិតប្រសិនបើត្រូវបានផ្តន្ទាទោស។

ចំណែកទាហានម្នាក់ទៀតលោក Zhao Wenheng អាយុ ២៦ ឆ្នាំបានលួចធ្វើជាចារកម្មសម្រាប់ប្រទេសចិនអស់រយៈពេលជិតពីរឆ្នាំពីនៅឯជំរុំទ័ព Naval Base Ventura County ភាគខាងជើងនៃ ក្រុង Los Angeles ។

លោក Zhao ត្រូវបានគេចោទប្រកាន់ថាបានទទួលសំណូកជាសាច់ប្រាក់ជិត ១៥,០០០ ដុល្លារអាម៉េរិកដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិនសម្រាប់ព័ត៌មានអំពីសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាម៉េរិកនៅឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងព័ត៌មានលម្អិតអំពីពេលវេលា និងទីតាំងនៃការចុះចតលើអាកាសរបស់អាម៉េរិក។ ប្រសិនបើត្រូវបានកាត់ទោស លោក Zhao អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង