
កំពង់ចាម៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែសីហានេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមមានកម្ពស់ ១១,៦៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង០,៦៥ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២២ទឹកទន្លេមានកម្ពស់ ៧,៩៧ម៉ែត្រ។ ទន្ទឹមនេះដែរព្រែកចំននួន១៣ផងដែរបានទទួលរបបទឹកទន្លេមេគង្គ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ៖យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។