Cctimesw1140xh150cm copy

កីឡាករ កីឡាការិនីចំបាប់កាច់ដៃកម្ពុជា ឈ្នះមេដាយ«១១គ្រឿង» នៅកាណាដា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាករ កីឡាការិនីចំបាប់កាច់ដៃ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ០៣ សីហា ដណ្តើមបានមេដាយចំនួន ១១គ្រឿង ក្នុងនោះមានមេដាយមាស ៧គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង នៅព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា ដែលក្នុងនោះមានកីឡាករ និងកីឡាការិនីចំបាប់កាច់ដៃកម្ពុជាដែលឈ្នះមេដាយ រួមមានកីឡាករ ឆាំ ពិស៊ិន មេដាយមាស០២គ្រឿង ប្រភេទទម្ងន់ ៧០គីឡូ អាយុ ១៨ឆ្នាំឡើង, កីឡាករ នង គ្រឹះស្នា មេដាយមាស ០១គ្រឿង និងប្រាក់ ០១គ្រឿង ប្រភេទទម្ងន់ ៧៤គីឡូក្រាម, កីឡាករ ហេង វុទ្ធី មេដាយមាស០១គ្រឿង សំរឹទ្ធ០១គ្រឿង ប្រភេទទម្ងន់ ក្រោម៩០គីឡូក្រាម អាយុ ១៨ឆ្នាំឡើង, កីឡាករ ងួន មករា មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ៦៥ គីឡូក្រាម អាយុ ១៨ឆ្នាំឡើង, កីឡាករ ជុន ធួន មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម អាយុ ៣០ឆ្នាំឡើង, កីឡាករ អេង ផានិត មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ៦៥ គីឡូក្រាម, កីឡាការិនី នុត ស្រីរ័ត្ន មេដាយប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង ប្រភេទទម្ងន់ ៥៥គីឡូក្រាមផងដែរ។

គួរបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា World Police & Fire Games 2023 ប្រភេទវិញ្ញាសាកីឡាចំបាប់កាច់ដៃ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង