Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ចុះបញ្ជីស្ថានីយបុរាណ បានជិត៦០០ស្ថានីយ នៅឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ប្រភពរូបភាព៖  វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានចុះបញ្ជីស្ថានីយបុរាណជាច្រើនកន្លែងដែលមានរហូតដល់ជិត៦០០ស្ថានីយ នៅឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ២០១០ មានត្រឹមតែជាង២០០ស្ថានីយ ប៉ុណ្ណោះ ។

លោក ធឹម សំអុល អនុប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល លើកឡើងថា កិច្ចការងារ ចុះបញ្ជីស្ថានីយបុរាណដែលមន្ទីរចុះបានជិត៦០០ស្ថានីយនេះ គឺដោយមានកិច្ចសហការជាមួយនឹង មន្ទីរធម្មការសាសនា រួមទាំងមន្ទីរដែនដីនៅក្នុងខេត្តកណ្ដាល ដែលសុទ្ធសឹងជាមន្ទីរ ដែលមានការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរវប្បធម៌ក្នុងការសិក្សាស្រាវជ្រាវអំពីសំណង់បុរាណ ដើម្បីរួមគ្នាចុះបញ្ជីដីជាប្រព័ន្ធ សម្រាប់ការអភិរក្សនិងការស្នាក់សិក្សាស្រាវជ្រាវបន្ត សម្រាប់មនុស្សជំនាន់ក្រោយក្រោយទៀត។

លោកបានបន្តថា ការងារគ្រប់គ្រងសម្បតិ្តបេតិកភណ្ឌនៅក្នុងខេត្តកណ្តាល គឺមន្ទីរបានធ្វើ ការងារគ្រប់គ្រងអភិរក្ស និងចុះបញ្ជីស្ថានីយបុរាណក្នុងបញ្ជី និងស្ថានីយទើបរកឃើញថ្មី គ្រប់គ្រងសំណង់ បុរាណ និងចុះបញ្ជីសំណង់បុរាណនៅតាមបណ្តាវត្តអារាម គ្រប់គ្រង ស្រាវជ្រាវ អភិរក្ស វត្ថុបុរាណក្នុង និង ក្រៅឃ្លាំង តាមស្ថានីយបុរាណ អភិរក្សស្ថានីយមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុលពត ផ្សព្វផ្សាយ នូវសម្បតិ្តបេតិកភណ្ឌ និងលើកស្ទួយតម្លៃបេតិកភណ្ឌជាតិ ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល នឹងចុះបញ្ជីស្ថានីយបុរាណ ទូទាំងខេត្តកណ្តាល ឲ្យបានរួចរាល់១០០% រួចសិក្សាលើការចុះបញ្ជីសំណង់បុរាណ ស្ថិតនៅតាមបណ្តា វត្តអារាមនានា ហើយមន្រ្តីជំនាញរបស់មន្ទីរនឹងធ្វើការអភិរក្សរុករកវត្ថុបុរាណ នៅតាមបណ្តាស្ថានីយ មួយចំនួន ឬក៏នៅតាមវត្តអារាម ដែលបានរក្សាទុកនូវត្ថុបុរាណខុសច្បាប់ ជាពិសេសមន្រី្តជំនាញ បន្តធ្វើការចុះបញ្ជីមណ្ឌលប្រល័យពូជសាសន៍ ចំនួន៦មណ្ឌល ក្នុងស្រុកចំនួន៥ និងកំពុងរៀបចំអភិរក្ស បន្តទៀត និងនៅមានមណ្ឌលខ្លះប្រឈមខ្លាំង ចាំបាច់ត្រូវសង្រ្គោះបឋមផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង