681 ezgif.com resize
Swift cc time

យុវជន៦រូបជាប់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជន៦រូប កាលពីថ្ងៃទី០១ សីហា បានជាប់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការលោភលន់នាំមកនូវសេចក្ដីវិនាស»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ពុទ្ធសាសនបណ្ឌិត្យ។

យុវជន៦រូប បានជាប់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ។ នៅក្នុងនោះ ផ្នែករឿងខ្លីមានកញ្ញា ឡុង លាបសុជាតា ជាប់ជ័យលាភីលេខ ខណៈជ័យលាភីលេខ២ បានទៅលើលោកស្រី ភុយ រតនា និងលោក លឹម ដារ៉ា ជាប់ជ័យលាភីលេខ៣។

ចំណែក ផ្នែកកំណាព្យរឿងខ្លី ជ័យលាភីលេខ១ បានទៅលើ លោកស្រី ធា សុភី និងជ័យលាភីលេខ២បានទៅលើ លោក ស៊ឹន គឺមដារ៉ា ខណៈជ័យលាភីលេខ៣ បានទៅលើលោក មឿ សំណាង៕


Khcct banner

អត្ថបទទាក់ទង