Cctimesw1140xh150cm copy

ភ្លៀងមូសុងបង្កឡើងដោយ«ព្យុះទីហ្វុង ខាន់ណុន»ជនលិចនៅប្រទេសហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភីហ្វីលីពីន៖ ព្យុះទីហ្វុង ខាន់ណុន (Khanun) បានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលប៉ះពាល់ប្រជាជនហ្វីលីពីនជាច្រើនពាន់គ្រួសារ ដោយធ្វើឱ្យមានទឹកជំនន់ជនលិចនៅតំបន់មួយចំនួនកាន់តែខ្លាំងទៅៗ ដែលបង្កឡើងដោយឥទ្ធិពលនៃព្យុះទីហ្វុង Doksuri ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងជាងមួយលាននាក់រងផលប៉ះពាល់ក្នុងប្រទេសហ្វីលីពីន។

យោងតាមការិយាល័យអាកាសធាតុក្នុងតំបន់គូសបញ្ជាក់ថាព្យុះស៊ីក្លូនខាន់ណុនបានវិវត្តទៅជាព្យុះទីហ្វុង កាលពីថ្ងៃអាទិត្យ គឺព្យុះទីហ្វុង ខាន់ណុន បានបង្កើននូវកម្លាំងនៃខ្យល់បកបោកកាន់តែខ្លាំង នាដើមសប្តាហ៍នេះ ខណៈដែលវាបានបកបោកមកលើសមុទ្រនៅប្រទេសហ្វីលីពីន។ ព្យុះទីហ្វុងនេះមានកម្លាំងខ្យល់អតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនរបស់វាអាចកើនឡើងរហូតទៅដល់ជាង ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ បើទោះបីជាវានៅឆ្ងាយពីផ្ទៃដីនៃប្រទេសហ្វីលីពីនក៏ដោយ ប៉ុន្តែវាបានបង្កើនឥទ្ធិពលខ្យល់មូសុងនិរតី និងបានបង្កឲ្យមានភ្លៀងមូសុងនៅកោះ Luzon និង Visayas ។ នៅក្នុងទីក្រុង Malolos រដ្ឋធានី Bulacan ជាកន្លែងដែលប្រជាជនហ្វីលីពីនរស់នៅដែលរងនូវឥទ្ធិពលនៃព្យុះទីហ្វុង Doksuri បានបង្កឲ្យមានការគំរាមកំហែង ដែលបណ្តាលឱ្យទឹកទន្លេកើនឡើងខ្ពស់ និងផ្ទះសម្បែងត្រូវជន់លិចជាច្រើនខ្នង។

អ្នកស្រី Mary Ann Hernani ដែលទទួលរងនូវផលប៉ះពាល់ដោយសារព្យុះនេះបានឲ្យដឹងថា ស្ថានភាពរបស់អ្នកភូមិគាត់នៅពេលនេះគឺមានការពិបាកណាស់ក្នុងការទុកសម្ភារៈដែលមានតម្លៃ ហើយពលរដ្ឋក្នុងតំបន់កំពុងតែរងគ្រោះខ្វះខាតស្បៀងអាហារ និងគ្មានទីជម្រកស្នាក់អាស្រ័យឡើយ។ ទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត Bulacan បានឲ្យដឹងផងដែលថា ភូមិចំនួន ៩៥ ក្នុងក្រុងទាំង ១២ នៃខេត្តត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ កសិកម្មត្រូវបានខូចខាត ហើយមនុស្សប្រហែល ១៤,០០០នាក់ត្រូវបានផ្លាស់ទីលំនៅ។ ក្រៅពីទីក្រុង Bulacan ខេត្តមួយចំនួននៅភាគខាងជើងប្រទេសហ្វីលីពីនដូចជា Cagayan, (ខាកាយ៉ាន) Bataan (បាតាន) និង Pampanga (ប៉ាមប៉ានហ្គា ត្រូវបានទឹកជំនន់ធ្ងន់ធ្ងរដោយមានការខូចខាតកសិកម្ម និងរាប់រយគ្រួសារដែលត្រូវផ្លាស់ទីលំនៅទៅកាន់កន្លែងសុវត្ថិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង