681 ezgif.com resize
Swift cc time

សពនារីបាត់ខ្លួន នៅទឹកធ្លាក់ឱម៉ាល់ ស្រុកទឹកឈូ ត្រូវបានសមត្ថកិច្ចរកឃើញហើយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ ក្រោយប្រើប្រាស់រយៈពេល៤ថ្ងៃ សពនារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ត្រូវសមត្ថកិច្ចរកឃើញហើយ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។

សូមរម្លឹកថា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មាននារី៣នាក់ បានបាត់ខ្លួនពេលទៅបោះតង់នៅទឹកធ្លាក់ឱម៉ាល់ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់។ ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញនារី២នាក់ ជាប់នៅក្នុងតង់ ដោយក្នុងនោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណៈម្នាក់បន្ដបាត់ខ្លួន ហើយរកឃើញ ថ្ងៃទី០២ ខែសីហានេះ។

សូមជម្រាបថា នៅថ្ងៃទី ៣០ ខែកក្កដា ២០២៣ កងកំលាំងសមត្ថកិច្ចបានឡើងទៅជ្រោះឱមាល់ ដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន តែរកមិនឃើញម្នាក់ដោយសារបញ្ហាអាកាសធាតុភ្លៀងនៅបន្តធ្លាក់ខ្លាំងពេក ហើយសមត្ថកិច្ចក៏បន្តរុករក នៅថ្ងៃបន្តបន្ទាប់ រហូតរកឃើញនៅថ្ងៃពុធនេះ។

ជាមួយគ្នានេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ច បានអំពាវនាវដល់ភ្ញៀវទេសចរដែលចង់ធ្វើដំណើរកម្សាន្ដ ពិសេសនៅតំបន់ព្រៃភ្នំ ទឹកជ្រោះ បោះតង់ជាដើមនោះ គួរបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈរដូវនេះជារដូវវស្សា ងាយនឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ជាដើម៕


Khcct banner

អត្ថបទទាក់ទង