Cctimesw1140xh150cm copy

អាម៉េរិកអញ្ជើញរដ្ឋមន្ត្រីការបរទេសចិនថ្មីលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រមុខរដ្ឋមន្រ្តីនៃក្រសួងការបរទេសទាំងពីរជួបគ្នាកាលពីកន្លងទៅ

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាម៉េរិកបានគូសបញ្ជាក់ថាថាសហរដ្ឋអាម៉េរិកបានអញ្ជើញជាផ្លូវការនូវរដ្ឋមន្ត្រីការបរទេសដែលទើបតែងតាំងថ្មីរបស់ប្រទេសចិន គឺលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអ្នកស្នងតំណែងមុនរបស់លោក Wang ត្រូវបានដកចេញពីមុខតំណែងភ្លាមៗដោយទីក្រុងប៉េកាំង។

ប្រទេសចិនបានតែងតាំងអ្នកការទូតជើងចាស់លោក Wang កាលពីសប្តាហ៍មុនដោយជំនួសអតីតរដ្ឋមន្រ្តីការបរទេសចិន Qin Gang ដែលមិនត្រូវបានគេឃើញអស់រយៈពេលជាងមួយខែ ដែលជាការអវត្តមានដ៏អាថ៌កំបាំងបន្ទាប់ពីបានចាប់ផ្តើមការងារត្រឹមតែប្រាំពីរខែ។ក្រសួងការបរទេសចិនបានត្រឹមតែបញ្ជាក់ថាលោក Qin ឈប់ធ្វើការដោយសារហេតុផលសុខភាព។

ការអញ្ជើញលោក Wang ត្រូវបានធ្វើក្នុងអំឡុងកិច្ចប្រជុំនៅក្រសួងការបរទេសរវាងឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink និងលោក Yang Tao អគ្គនាយកនៃកិច្ចការអាម៉េរិកខាងជើង និងអូសេអានី នៅក្រសួងការបរទេសចិន។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានជួបជាមួយលោក Qin នៅថ្ងៃទី ១៨ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតកំពូលរបស់អាម៉េរិកទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំ។ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានឲ្យដឹងថា ប្រមុខមន្រ្តីការទូតទាំងពីរបានធ្វើកិច្ចពិភាក្សា "ច្បាស់លាស់ សំខាន់ និងស្ថាបនា" ហើយ Blinken បានអញ្ជើញ Qin ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការពិភាក្សា។

លោក Blinken ក្រោយមកបានជួបលោក Wang នៅក្រៅកិច្ចប្រជុំថ្នាក់តំបន់មួយក្នុងទីក្រុងហ្សាកាតាក្នុងអវត្តមានរបស់ Qin ។លោក Wang អាយុ ៦៩ ឆ្នាំបានបម្រើការជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ ២០១៣ -២០២២ ខណៈដែលទំនាក់ទំនងបានធ្លាក់ចុះជាមួយសហរដ្ឋអាម៉េរិករហូតដល់ចំណុចមួយដែលទីក្រុងប៉េកាំងបានពិពណ៌នាថាជាកម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្ត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង