Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

CKCC ផ្ដល់អាហារូបករណ៍សិក្សាជំនាញចាប់ម៉ូតសក់បែបកូរ៉េ ដល់យុវជនកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) សហការជាមួយនឹងសាកលវិទ្យាល័យ Konyang Cyber (KYCU) ផ្ដល់អាហារូបករណ៍ សិក្សាជំនាញចាប់ម៉ូតសក់។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច និងចាប់ផ្តើមចូលរៀននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ ចំណែកកាលវិភាគនៃការសិក្សា គឺសិក្សារៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង៩:០០ ដល់ម៉ោង ១១:០០ព្រឹក។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) សហការជាមួយសាកលវិទ្យាល័យ Konyang Cyber (KYCU) នៃសាធារណរដ្ឋកូរ៉េ អនុវត្តគម្រោង ASEAN Cyber University Project ក្រោមជំនួយឧបត្ថម្ភពី Korean Education and Research Information Service (KERIS) នៃក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េដើម្បីផ្ដល់ឱកាសសិក្សាវគ្គបណ្តុះបណ្តាលពិសេសដល់ប្រជាជនកម្ពុជា ជាពិសេសមិត្តនារីដែលមានបំណង ឬចំណាប់អារម្មណ៍នៅក្នុងការរៀនជំនាញផ្នែកចាប់ម៉ូតសក់តាមបែបកូរ៉េ។

សម្រាប់ការចុះឈ្មោះចូលរៀនសូមចូលតាមតំណភ្ជាប់ខាងក្រោម៖

https://docs.google.com/.../1FAIpQLSftw7xleen963.../viewform។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០២៣ ៩៩៩ ៤៩៤ / ០៦១ ៧៧៩ ១៩៩។

គួរបញ្ជាក់ថា បេក្ខជនដែលបានចុះឈ្មោះនឹងត្រូវឆ្លងកាត់ការជម្រុះជុំទី១។ ហើយមជ្ឈមណ្ឌលនឹងធ្វើការទំនាក់ទំនងទៅកាន់បេក្ខជនដែលបានជាប់វគ្គជម្រុះជុំទី១ប៉ុណ្ណោះ ដើម្បីណាត់ធ្វើការសម្ភាសន៍សម្រាប់វគ្គជម្រុះចុងក្រោយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង