Cctime 6monthsfree desktop
Cc times  web banner kh (2)

គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត អាណត្តិទី៧ នៅព្រឹកស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។

គ.ជ.ប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះមានដូចជា៖

⁃ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)

⁃ វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)

- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP

- គេហទំព័រ គជប ៖ electresult.nec.gov.kh

- កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News

- Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

- YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង