ភ្នំពេញ៖ យុវជនកាយរឹទ្ធិចំនួន ៤៧រូប នាយប់ថ្ងៃទី៣០ កក្កដា បានធ្វើដំណើរទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-១២ ខែសីហា ឆ្នាំ២០២៣។
កាយរឹទ្ធិជាតិកម្ពុជា បានជ្រើសរើស និងចាត់បញ្ជូនយុវជនកាយរឹទ្ធិចំនួន ៤៧រូបដើម្បីចូលរួម ស្នាក់នៅ និងអនុវត្តសកម្មភាពពេលលេញសម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ ទៅសាធារណរដ្ឋកូរ៉េ រយៈពេល១២ថ្ងៃ។
ជាមួយគ្នានោះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ បានណែនាំដល់ប្រតិភូយុវជនកាយរឹទ្ធិទាំងអស់ ត្រូវលើកតម្កើន និងត្រូវរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ និងកិត្តិយសរបស់យុវជនកាយរឹទ្ធិកម្ពុជា។ តាមរយៈការចូលរួមគ្រប់សកម្មភាពនានាក្នុងជំរំ សិក្សារៀនសូត្រនូវជំនាញ បំណិនថ្មីៗ និងធ្វើខ្លួនឱ្យក្លាយទៅជាទូតសុច្ឆទៈ ក្នុងការផ្សព្វផ្សាយវប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ៕