
កំពង់ស្ពឺ៖ នគរបាលអន្ដរាគមន៍ នាថ្ងៃទី៣០ កក្កដា បានជួយសង្គ្រោះរថយន្តនិងជនជាតិចិន០២នាក់ ដែលព្យាយាមបេីករថយន្ដឆ្លងកាត់ទឹកហូរចំណុចស្ពានអូរគគី ផ្លូវជាតិលេខ៤ រួចពីគ្រោះថ្នាក់។
ដោយសារតែទឹកភ្លៀង បានធ្វើឲ្យទឹកធ្លាក់ពីលេីភ្នំ កំពុងហូរកាត់លេីផ្លូវជាតិលេខ៤ចំណុចស្ពានអូរគគីចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៧-លេខ១០៨ ព្រំប្រទល់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បើ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកនៅស្ទឹងសំរោង ក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ផ្លូវជាតិលេខ០៤ ត្រង់គីឡូម៉ែត្រលេខ ១១៦ បានឡេីងដល់កម្ពស់ ៥,៧៧ម៉ែត្រ / ៦,០០ម៉ែត្រ ដោយទឹកបានហូរកាត់ផ្លូវប្រវែងចន្លោះពី ៥០ម៉ែត្រ ទៅ១០០ម៉ែត្រ ជាចំណុចជូនដំណឹងដល់ប្រជាពលរដ្ឋផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន៕

.jpg?1690690377)




