Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងអប់រំ៖ វិទ្យាល័យធនធានទាំង៥០ នឹងក្លាយទៅជាសាលាជំនាន់ថ្មីចំនួន៣ នៅឆ្នាំ២០២៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៩ យ៉ាងហោចណាស់វិទ្យាល័យធនធានទាំង៥០ អាចនឹងក្លាយទៅជាសាលាជំនាន់ថ្មីចំនួន៣។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP-UP) នាថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៣។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថាដើម្បីសម្រេចបាននូវលទ្ធផល អ្នកចូលរួមគួរអនុវត្តឱ្យអស់លទ្ធភាព ទើបចេញជាលទ្ធផល ពីព្រោះថាការអប់រំនេះវាពាក់ព័ន្ធនឹងកត្តាជាច្រើន មានកត្តាគ្រូ កត្តាសិស្ស កត្តាសាលារៀន កត្តាគ្រួសារ ហើយពាក់ព័ន្ធកត្តាសេដ្ឋកិច្ចសង្គម ដែលមានលក្ខណៈខុសគ្នា ដែលវាអាចជះឥទ្ធិពលទៅលើលទ្ធផលនៃការសិក្សា។ នៅក្នុងកិច្ចពិភាក្សានេះបានចាប់ផ្តើមយកមូលដ្ឋានស្តង់ដា៥ សូចនាករ៧១ជាគោល ហើយជាស្តង់ដាមូលដ្ឋាន ហៅថាសាលាគំរូ សាលាជំនាន់ថ្មី ចុងបញ្ចប់នៃគម្រោងក្នុងឆ្នាំ២០២៩ យ៉ាងហោចណាស់វិទ្យាល័យធនធានទាំង៥០ អាចនឹងក្លាយទៅជាសាលាជំនាន់ថ្មីចំនួន៣។

គួរបញ្ជាក់ថា STEP-UP មានគោលបំណងលើកកម្ពស់ការគ្រប់គ្រង ដឹកនាំសាលារៀនប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ក្នុងការរួមចំណែកដល់ការបង្កើនការចូលរៀនផ្នែកវិទ្យាសាស្រ្ត និងគុណភាពនៃការរៀន និងបង្រៀនស្ទែម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង