
ភ្នំពេញ៖ ក្រោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការលារឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសម្ដេចសម្រេចផ្ទេរតំណែងជានាយករដ្ឋមន្ត្រីទៅលោក ហ៊ុន ម៉ាណែត ដែលជាកូនធ្វើជានាយករដ្ឋមន្ត្រីថ្មី ដើម្បីបន្តអភិវឌ្ឃប្រទេសកម្ពុជា និងសុខសន្តិភាពបន្តពីសម្ដេច ហ៊ុន សែន ក្នុងពេលដ៏ខ្លីខាងនេះ។
យុវជន ខុម សាក់ ជានិសិ្សតយសិក្សានៅសាកលវិទ្យាល័យកម្ពុជា ជំនាញ់ ប្រវត្តិសាស្ត្រនយោបាយ ឆ្នាំទី២ បានលើកឡើងថា គាត់ពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំង ដោយទទួលបានដំណឹងពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្ទេរតំណែងជានាយករដ្ឋមន្ត្រីទៅឲ្យលោក ហ៊ុន ម៉ាណែត បន្តតំណែងជានាយករដ្ឋមន្ត្រីថ្មី។ គាត់ពិតជាមានសេចក្តីរំភើបរីករាយ និង គាំទ្រចំពោះប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបច្ចុប្បន្ន ដែរបានប្រកាសផ្ដល់តំណែងឲ្យលោក ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីដឹកនាំប្រទេសកម្ពុជា នាថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៣ នាពេលខាងមុខ។ យុវជនបនុ្តថា គាត់ពិតជាគាំទ្រ លោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្រ្តីថ្មីដឹកនាំប្រទេសកម្ពុជា និងប្រជារាស្រ្តខ្មែរ ដើម្បីរកនូវសន្តិភាព រីកចម្រើនជឿនលឿនគ្រប់វិស័យ និងបន្តរកសន្តិភាព ដូចសម្តេចតេជោដែលបានតស៊ូលំបាកសម្រាប់ប្រទេសជាតិ និងប្រជាជនជនខ្មែរ រហូតមកដល់សព្វថ្ងៃ ដើម្បីបន្តរដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនសម្បូរសប្បាយរុងរឿង និងការពារបងប្អូនប្រជាជនកម្ពុជាទាំងមូល។
យុវជនរូបនេះបន្តថាសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលមានគុណសម្បត្តិល្អច្រើនបំផុតចំពោះការដឹងនាំប្រទេសជាតិឲ្យមានការរីកចម្រើន ដោយបានធ្វើឲ្យបទេសកម្ពុជាមាននូវសុខសន្តិភាពរហូតបច្ចុប្បន្ន។ហើយសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលមាននូវយុត្តិសាស្ត្រខ្ពស់គ្រប់ជ្រុងជ្រោយ ក្នុងចំណោមថ្នាក់ដឹងនាំដែលប្រទេសមានការរីកចម្រើន រហូតដល់បច្ចុប្បន្នមានដូចជា អាគារខ្ពស់ៗ ផ្លូវល្អ ស្ពាន និងការអភិវឌ្ឍឲ្យមានការលូតលាស់ទៅមុខរហូតមកទល់ពេលនេះ។ ចំណែកលោក ហ៊ុន ម៉ាណែតវិញដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជំនាន់ថ្មី គឺមានគុណសម្បត្តិល្អផងដែរ ដោយលោកតែងតែយកចិត្តដាក់ទៅលើប្រជាពលរដ្ឋ បានចុះជួបនូវប្រជាពលរដ្ឋ និងគោរពស្រឡាញ់ប្រជាពលរដ្ឋជាធំ។ ហើយលោក ហ៊ុន ម៉ាណែត ក៏មាននូវចំណេះដឹងខ្ពងខ្ពស់ផងដែរ គាត់បានទៅសិក្សានៅប្រទេសមហាអំណាច គឺសហរដ្ឋអាម៉េរិក។ បើនិយាយពីរឿងនយោបាយរបស់លោក ហ៊ុន ម៉ាណែត លោកគឺជាថ្នាក់ដឹកនាំវ័យក្មេងដែលមានឆន្ទះធ្វើជាថ្នាក់ដឹកនាំ ដើម្បីបង្រួបបង្រួមជាតិ និងគិតពីប្រយោជន៍ជាតិជាធំ។យុវជនរូបនេះក៏ស្នើរដល់លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីជំនាន់ថ្មី សូមដឹងនាំឲ្យប្រទេសកម្ពុជាមានការរីកចម្រើនបន្តទៅមុខ ហើយបន្តការពារនូវសន្តិភាពជូនប្រជាជនខ្មែរដូចសម្ដេចក្នុងការប្រឹងប្រែងអភិវឌ្ឍកម្ពុជាក៏ចង់ឲ្យលោក ដឹកនាំប្រទេសឲ្យរួចផុតពីភាពក្រីក្រនាពេលអនាគត់ និងមានភាពប្រសើរឡើង។ ម្យ៉ាងទៀត ចង់ឲ្យលោកយកចិត្តទុកដាក់ផងដែរទៅលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីជួយសម្រួលដល់បងប្អូនដែលជាកសិករ ស្រែចំការ ឬការងារផ្សេងៗ ដែលទាក់ទងនឹងកសិកម្មមានភាពប្រសើរឡើងបន្ថែមទៀត។
ចំណែកយុវជន យ៉ង ង៉ូវហេង ជានិសិស្សសិក្សាជំនាញ់ សិល្បៈ និងកាសិក្សាពីព័ត៌មាន ឆ្នាំទី២ នៅសកលវិទ្យាល័យកម្ពុជា បានលើកឡើងថា ក្នុងនាមជាយុវជនគាត់យល់ថា ចំពោះការផ្លាស់ប្តូររដ្ឋមន្រ្តីវ័យក្មេងនៅកម្ពុជា គឺជារឿងល្អ ដែរជាចំណុចនៃការផ្លាស់ប្តូរអ្នកដឹកនាំថ្មី មកអភិវឌ្ឍប្រទេស មានចក្ខុវិស័យវែងឆ្ងាយ បង្ហាញពីស្នាដៃសមត្ថភាពថ្មី គំនិតថ្មី តែស្ថិតនៅក្នុងគោលដៅតែមួយគឺ ធ្វេីអោយប្រទេសរីកចំរេីនទៅមុខ។ បើចំពោះលក្ខណះសម្បត្តិរបស់សម្តេច ហ៊ុន សែន គឺលោកជាប្រមុខថ្នាក់ដឹកនាំដែរមានភាពឈ្លាសវ៉ៃ ជារីរៈជនឆ្នេីម មានចក្ខុវិស័យគិតវែងឆ្ងាយ មានចំណេះដឹងទូលំទូលាយ ពោរពេញទៅដោយសមត្ថភាព មានសក្តានុពលក្នុងការដឹកនាំ និងនាំកម្ពុជាទៅរកភាពរីកចំរេីន ប្រកបដោយគុណតម្លៃ។
បើនិយាយពីលក្ខណះសម្បិត្ត លោក ហ៊ុន ម៉ាណែត លោកជាថ្នាក់ដឹកនាំដែរមានសមត្ថភាព មានឆន្ទះមុះមុតក្នុងការធ្វេីកិច្ចការ ចំណេះដឹងខ្ពស់ មានការគាំទ្រពីពលរដ្ឋ មានគោលដៅចង់ដឹកនាំនិងអភិវឌ្ឍប្រទេស អោយទៅរកភាព ជឿនលឿន ទាន់សម័យ ស្របតាមយុគសម័យ ឌីជីថល ដូចប្រទេសគេដែរ។ គាត់គិតថា លោក ហ៊ុន ម៉ាណែត មានលក្ខណះសម្បិត្តគ្រប់គ្រាន់ក្នុងការឡេីងធ្វេីជានាយករដ្ឋមន្រ្តីនៅកម្ពុជាដូច្នេះទាល់តែយេីងទាំងអស់គ្នារង់ចាំមេីលថា លោកនឹងធ្វេីអោយប្រទេសរីកចំរេីនទៅមុខហេីយកាន់តែមានល្អដល់កំរិតណាក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនេះ។ ក្នុងនោះដែរយុវជននេះ គាត់ចង់អោយនាយករដ្ឋមន្រ្តីថ្មី ជួយកែលំអនូវចំណុចមួយចំនួន ដូចជា តម្លៃ ផលិតផលកសិកម្មដែរប្រជាកសិករឲ្យបានធ្វេីអោយមានភាពល្អប្រសេីរ ជួយផ្តល់ឱកាសការងារដល់និស្សិតដែររៀនចប់អោយមានការឆ្លេីយតបនឹងតម្រូវការទីផ្សារ ជាពិសេសជួយជ្រោមជ្រែង ដល់ការបង្កេីតរោងចក្ររឺសហគ្រាសធំៗក្នុងស្រុកដេីម្បីផលិតសម្ភារះផ្សេងៗ ជៀសវៀងនាំចូលពីក្រៅ និងជួយឲ្យគ្រឹះស្ថានកម្ចីឥណទានក្នុងស្រុកអោយយកការប្រាក់ទាបពីប្រជាជន ទាំងវិស័យប្រព័ន្ធអប់រំ និងវិស័យសុខាភិបាលអោយកាន់តែប្រសេីរថែមទៀតផងដែរ។

រីឯយុវតី យ៉ាំ ស្រីនូ ដែលជានិសិត្សសិក្សាជំនាញសារព័ត៌មាន ឆ្នាំទី៤ បានលើកឡើងថា សម្រាប់ការការផ្លាស់ប្ដូរនាយករដ្ដមន្ត្រីនៅកម្អុជា គឺជាការល្អ ដោយសារសម្ដេច ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋរដ្ឋមន្ត្រីជាច្រើនឆ្នាំមកហើយការដែលមានអ្នលបន្តវេននឹងធ្វើឲ្យកម្ពុជាកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។ កញ្ញាគិតថាការផ្ទេរតំណែងជានាយករដ្ឋមន្ត្រីទៅឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាយុវជនវ័យក្មេងនៅកម្ពុជាមានការល្អ ព្រោះថាយុវជនជំនាន់ក្រោយតែងតែមានអ្វីដែលថ្មីដើម្បីមកអភិវឌ្ឍន៍ប្រទេស។ យុវជនដដែលបន្តថា គាត់ចង់ឃើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំឲនាំឲ្យបាននូវអ្វីដែលថ្មី ដើម្បីភាពជឿនលឿននៃប្រទេសកម្ពុជាជាបន្តបន្ទាប់ទៀត។
ហើយលក្ខណ:សម្បត្តិរបស់សម្ដេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺថាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការក្លាយជាថ្នាក់ដឹកនាំនៅកម្ពុជាដូចគ្នា។តែបើប្រៀបនឹងសម្ដេច គឺមិនទាន់អាចប្រៀបធៀបបានទេ ព្រោះសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលយុទ្ធសាស្ត្រគោលនយោបាយខ្លាំង ក្នុងការគ្រប់គ្រងនិងដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងរីកចម្រើនមកទល់បច្ចុប្បន្ន។ សម្រាប់លោក ហ៊ុន ម៉ាណែត គាត់គាំទ្រយ៉ាងពេញទំហឹងក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី នៅកម្ពុជា ហើយលោកក៏ជាអ្នកនយោបាយម្នាក់ ដែលធ្លាប់មានការសិក្សាខ្ពស់ នៅឯប្រទេសសហរដ្ឋអាម៉េរិក ដែលជាសាលាដ៏ធំបំផុត និងនៅបច្ចុប្បន្ននេះ លោកក៏ទទួលបាននូវភាពជោគជ័យច្រើននៅលើវិស័យការងារផងដែរ។
យុវជនរូបនេះបន្តថា គាត់សំណូមពរដល់លោក ហ៊ុន ម៉ាណែត ដែលជាអនាគត់នាយករដ្ឋមន្ត្រីថ្មីមវ័យក្មេងនៃកម្ពុជា ជួយបន្តរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ឲ្យខានតែបាន។ គាត់ក៏បានស្នើរដល់លោក ជួយលើកស្ទួយវិស័យអប់រំឲ្យកាន់តែខ្លាំង និងវិស័យការងារឲ្យកាន់តែមានសន្ទុះកើនឡើង និងមានការវិនិយោគបន្ថែម ជាមួយនឹងការនាំចេញ ផលិតផលកម្ពុជាបានច្រើនទៅកាន់ទីផ្សារអន្តជាតិ នឹងនាំចូលរបស់ដែលផ្ដល់នូវអត្ថប្រយោជន៍បានច្រើន ដើម្បីឲ្យមានភាពប្រសើរឡើងនៅប្រទេសកម្ពុជា៕