Cc time web banner 054637

ខ្សែសង្វាក់តម្លៃផលិតកម្មត្រីអណ្តែងនៅកម្ពុជាកំពុងមានការកើនឡើង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research កំពុងគាំទ្រគម្រោងស្រាវជ្រាវថ្មីមួយ ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងកាកសំណល់នៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្មត្រីអណ្តែងនៅកម្ពុជា។

ចំណេះដឹងដែលទទួលបានតាមរយៈការស្រាវជ្រាវនេះ នឹងផ្តល់ជាអត្ថប្រយោជន៍ដល់កសិករចិញ្ចឹមត្រី សហគ្រាសឯកជន និងការនាំចេញត្រីក្នុងប្រទេសទៅកាន់ទីផ្សារបរទេសនាពេលអនាគត។

ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture និងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយផ្នែកសុខាភិបាល និងកសិកម្ម Health and Agricultural Policy Research Institute - HAPRI កាលពីពេលថ្មីៗកន្លងមកនេះ បានធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីប្រមូលព័ត៌មានអំពីការបាត់បង់ស្បៀងអាហារ និងកាកសំណល់តាមខ្សែសង្វាក់តម្លៃផលិតកម្មត្រី។

ពួកគេបានជួបពិភាក្សាជាមួយកសិករ អាជីវករលក់ត្រី និងអាជ្ញាធរមកពីផ្សារបណ្តែតទឹកទន្លេសាប និងកន្លែងភ្ញាស់ត្រី។

គម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវការបាត់បង់ចំណីអាហាររបស់ ACIAR-IDRC ដែលនឹងធ្វើការជាមួយដៃគូនានាក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រួមមាន ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីដោះស្រាយការបាត់បង់ស្បៀងអាហារនៅក្នុងខ្សែសង្វាក់តម្លៃត្រីអណ្តែងទន្លេមេគង្គ តាមរយៈដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងជំរុញក្នុងស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង