Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងអប់រំចំណាយថវិកា៧០លានដុល្លារ កែលម្អការអប់រំចំណេះទូទៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្រសួងអប់រំ បានចំណាយថវិកា ៧០លានដុល្លារអាម៉េរិក ដើម្បីកែលម្អការអប់រំចំណេះទូទៅ ដោយចាប់ផ្តើមអនុវត្តពីឆ្នាំ២០២២ ដល់ ២០២៦។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តន៍គម្រោងកែលម្អការអប់រំចំណេះទូទៅ ដើម្បីលើកទិសដៅបន្ដ។

គម្រោងកែលម្អការអប់រំចំណេះទូទៅមានសុពលភាព និងចាប់ផ្តើមអនុវត្តសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០២២ និងត្រូវបញ្ចប់នៅឆ្នាំ២០២៦។ ថវិកាសរុបរបស់គម្រោងគឺ ថវិកាកម្ចីរបស់ធនាគារពិភពលោក ចំនួន ៦០លានដុល្លារ ថវិកា GPE ចំនួន ៩,២៥លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១លានដុល្លារ ។

ដើម្បីអនុវត្តគំរោងនេះ ឱ្យមានប្រសិទ្ធិភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ជំរុញឱ្យមានការចុះទៅសាលាឱ្យបានជាប់លាប់ ការប្រជុំត្រីមាសរបស់គម្រោង គឺប្រជុំនៅសាលារៀនណាមួយ និងលើកទឹកចិត្តឱ្យនាយកសាលានិយាយពីបញ្ហាប្រឈមប្រាប់យើង ដើម្បីដោះស្រាយចំទិសដៅ។ ជាពិសេស ស្នើឱ្យមានការប្រជុំរួមគ្នា រវាងក្រសួង និងដៃគូដ៏ទៃទៀត ដើម្បីពិនិត្យពីការអនុវត្ត គម្រោងរួមគ្នា និងដោះស្រាយរួមគ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង