Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

និស្សិតខ្មែរ ៥ រូប ធ្វើទស្សនកិច្ចទៅកាន់ Dazu ដើម្បីផ្លាស់ប្តូរវប្បធម៌ចិននិងកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិត ៥ រូប កំពុងបន្តការសិក្សាមុខជំនាញនីតិសាស្រ្តនៅ Southwest University of Political Science and Law ក្នុងប្រទេសចិន បានធ្វើការទស្សនកិច្ចជាមួយនឹងនិស្សិតចិនផ្សេងទៀតនៅប្រទេសចិនដើម្បីធ្វើការស្វែងយល់ពីវប្បធម៌រវាងកម្ពុជា និងចិន។

យុវជន វិន សុខពន្លឺ

យុវជន វិន សុខពន្លឺ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោក និងយុវជន៤រូបផ្សេងទៀតដែលកំពុងសិក្សានៅប្រទេសចិនបានធ្វើការទស្សនកិច្ចកាលពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ ទៅកាន់ Dazu Rock Carving ដែលជាទីតាំងប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសចិន និងជាតំបន់បេតិកភណ្ឌពិភពលោកចុះក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។

និស្សិតកម្ពុជាជាមួយនឹងអ្នកជំនាញខាងចម្លាក់បុរាណ

បើតាមយុវជន ពន្លឺ បានឱ្យដឹងថា កម្មវិធីទស្សនកិច្ចដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយ សាកលវិទ្យាល័យនៅ Southwest University of Political Science and Law សហការជាមួយនឹង Chongqing Luhai International communication Foundation ដែលមានការចូលរួមពីយុវជនកម្ពុជា៥រូបដែលមានឈ្មោះ វិន សុខពន្លឺ, ស្រ៊ុន ឆេងគៀង, ឃាង ស៊ូអ៉ី, ប៉ោ គីមហួង, និង លេង រតនា ជាមួយនឹងនិស្សិតចិនផ្សេងទៀត។ 

កម្មវិធីទស្សនកិច្ចសិក្សានៅត្រូវបានបង្កើតឡើងក្នុងគោលបំណង អនុញ្ញាតឱ្យសិស្សអាចមានការចែករំលែកគ្នាពីវប្បធម៌ ជាពិសេសដោយបានចុះដល់ទីតាំងដែលជាកន្លែងប្រវត្តិសាស្រ្តនៃប្រទេសចិន និងលើកកម្ពស់ការយល់ដឹងរបស់យុវជនចិន និងកម្ពុជាពាក់ព័ន្ធនឹងការចូលរួមចំណែកក្នុងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ។

យុវជនពន្លឺបានបន្តទៀតថា ក្រុមនិស្សិតបានធ្វើដំណើរទស្សនកិច្ចទៅកាន់ Cultural Heritage Protection Center of the Chongqing People's Procuratorate (បង្កើតដោយអយ្យការក្រុងឆុយឈីង) ដែលវាជាអ្វីដែលថ្មីសម្រាប់បរិបទកម្ពុជាក្នុងការការពារសម្បត្តិវប្បធម៌របស់យើង នៅទីនេះយើងបានឃើញនូវការរៀបចំមជ្ឍមណ្ឌលដែលបង្ហាញដល់សាធារណជនពីនីតិរដ្ឋ ពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារចម្លាក់បុរាណ និងសម្បត្តិវប្បធម៌។ ទាំងនេះជាអ្វីដែលបានបង្ហាញដល់សាធារណជននូវការរួបបញ្ចូននូវច្បាប់ជាមួយការថែរក្សាដើម្បីផ្សព្វផ្សាយកាន់តែមានប្រសិទ្ធិភាពដល់សាធារណជន។ 

យុវជន វិន សុខពន្លឺបានរៀបរាប់បន្តទៀតថា តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានេះ និស្សិតកម្ពុជា និងនិស្សិតចិនបានចែករំលែកការពិភាក្សា និងផ្លាស់ប្តូរយោបល់ជាច្រើនរវាងប្រទេសទាំងពីរលើការអនុវត្តច្បាប់ក្នុងការថែរក្សាវប្បធម៌ សមទ្ធិផលនៃការថែរក្សាវប្បធម៌កម្ពុជា និងអ្វីដែលជាទស្សនរបស់យុវជនដល់អនាគតលើការការពារសម្បត្តិវប្បធម៌។ និស្សិតមកពីប្រទេសកម្ពុជាក៏បានណែនាំអំពីប្រទេសកម្ពុជា ប្រាសាទអង្គរវត្ត ឧទ្យានជាតិក្រុងអង្គរ និងគម្រោងជោគជ័យនានាក្នុងការអភិរក្សវប្បធម៌នៅកម្ពុជាដល់យុវជនជានិស្សិតចិនដទៃទៀតផងដែរ ពួកគេបង្ហាញនូវការសាទរចំពោះអ្វីដែលជាសមទ្ធិផលដែលកម្ពុជាទទួលបាន និងចាប់អារម្មណ៍ខ្លាំងលើសម្បត្តិវប្បធម៌របស់កម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីទស្សនកិច្ចសិក្សាក្នុងរយៈពេលបីថ្ងៃនេះមានកម្មវិធីជាច្រើនដែលផ្សារភ្ជាប់យុវជនដូចជា ដំណើរទស្សនាតំបន់ប្រវត្តិសាស្រ្ត ជំនួបសំណេះសំណាលជាមួយនឹង លោក Guo Xiangying ដែលជាប្រធានដំបូងនៃសារមន្ទីរវប្បធម៌Dazu បានជួបជាមួយនឹងអ្នកថែរក្សាចម្លាក់បុរាណ ។ 

បន្ថែមពីនេះ យុវជនក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់ Dazu Rock Carving "Hospital" នៅទីនេះយុវជនកម្ពុជាបានឃើញនូវការប្រើប្រាស់ឧបករណ៍ទំនើបៗ បច្ចេកវិទ្យាថ្មីក្នុងការអភិរក្ស ថែរក្សាថ្ម ចម្លាក់និងវត្ថុបុរាណដែលមើលទៅវាហាក់ដូចជាមន្ទីរពេទ្យមួយដែលសម្រាប់ថ្មចម្លាក់បុរាណអញ្ចឹង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង