Img 1426
Swift cc time

សមាគមសម្ព័ន្ធខ្មែរចិន ប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា នាថ្ងៃទី២៧ កក្កដា បានចេញសារគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆាប់ៗខាងមុខនេះ។

សមាគមសម្ព័ន្ធខ្មែរចិន ប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។

ទន្ទឹមនឹងនោះ សមាគមសម្ព័ខ្មែរចិននៅកម្ពុជា ជាពិសេស បងប្អូនខ្មែរខ្សែរស្រឡាយចិនទូទាំងប្រទេស ប្ដេជ្ញាបន្តខិតខំប្រឹងប្រែង តារយៈការទាក់ទាញការវិនិយោគពីបរទេស ចូលរួមកិច្ចការគ្រប់វិស័យដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន៕

Khcct banner

អត្ថបទទាក់ទង