Img 1426
Swift cc time

បញ្ញវន្តបញ្ចប់ការសិក្សានៅបរទេសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ បញ្ញវន្តដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅក្រៅប្រទេស នាថ្ងៃទី២៧ កក្កដា នេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលោក ហ៊ុន ម៉ាណែត ដែលនឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧ នេះ។

បញ្ញវន្តដែលបានបញ្ចប់ការសិក្សានោះ បានប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលថ្មី ដោយយកចំណេះ ជំនាញវិជ្ជាជីវៈ ការសិក្សាស្រាវជ្រាវ រួមទាំងបទពិសោធការងារនាពេលកន្លងមក ទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកអភិវឌ្ឍ គាំទ្រជាមួយរាជរដ្ឋាភិបាលថ្មី ដែលមានលោក ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រី ស្របតាមឆន្ទៈនៃការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣។

ជាមួយគ្នានោះ បញ្ញវន្តដែលបានបញ្ចប់ការសិក្សានោះ បានថ្លែងអំណរគុណចំពោះសម្តេច ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍពេញលេញជូន ជាតិមាតុភូមិទាំងមូល៕


Khcct banner

អត្ថបទទាក់ទង