Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្រ្តីវៀតណាមនិងឡាវអបអរសម្តេច ហ៊ុន សែន ទទួលបានសំឡេងគាំទ្រសន្លឹកឆ្នោតច្រើនពីពលរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីវៀតណាម និងឡាវ នៅថ្ងៃទី២៤កក្កដា បានផ្ញើសារអបអរសាទរ សម្តេច ហ៊ុន សែន ដែលទទួលបានសំឡេងគាំទ្រសន្លឹកឆ្នោតច្រើនពីពលរដ្ឋ ក្នុងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីសម្តេច ហ៊ុន សែន តាយរយៈបណ្តាញសង្គមTwitter។

តាមរយៈសាររបស់ សម្តេច ហ៊ុន សែន ក៏បានអរគុណចំពោះលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានហៅទូរស័ព្ទ មកជូនពរសម្តេចកាលពីព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ទន្ទឹមគ្នានោះ សម្តេចក៏បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរសម្តេច កាលពីល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣។

សម្តេច ហ៊ុន សែន បានបន្តថា ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរស័ព្ទ និងផ្ញើសារមកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពីកម្ពុជាចាត់តាំងការបោះឆ្នោតបានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអរគុណចំពោះ លោកប្រធានាធិបតី និង លោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្ញើសារលិខិតមកជូនពរសម្តេច ក៏ដូចជាគណបក្សប្រជាជនសម្រាប់ជោគជ័យនៃការបោះឆ្នោត។

សូមជម្រាបថា លទ្ធផលបឋមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ខណៈអ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩%៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង