ភ្នំពេញ៖ អូឌីស៊ី និងបណ្តាញអ្នកប្រើប្រាស់បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍ ជ្រើសរើសយុវជនចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី ១៨ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ វេទិកានេះប្រព្រឹត្តិទៅក្រោមប្រធានបទ «អ៉ីនធើណិតដែលយើងចង់បាន ដើម្បីលើកកម្ពស់សិទ្ធិប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នា»។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ម៉ោង ៥ រសៀល។
អូឌីស៊ី និងបណ្តាញអ្នកប្រើប្រាស់បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍ នឹងផ្ដល់ជំនួយថវិកាពេញលេញទៅដល់អតីតសមាជិកកម្ពុជា អាយស៊ីធីខែម និងសមាជិក ឬពុំមែនជាសមាជិកនៃវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា ដើម្បីចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី ១៨ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូប្រទេសជប៉ុន។
វេទិកាអភិបាលកិច្ចអ៊ីនធើណិត ត្រូវបានរៀបចំឡើងនៅក្រោមប្រធានបទ «អ៉ីនធើណិតដែលយើងចង់បាន ដើម្បីលើកកម្ពស់សិទ្ធិប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នា» ដើម្បីប្រមូលផ្ដុំអ្នកពាក់ព័ន្ធទាំងអស់មកពីក្រុមផ្សេងៗគ្នា មកពិភាក្សាទៅលើបញ្ហាគោលនយោបាយសាធារណៈទាក់ទងនឹងអ៊ីនធឺណិត។
របៀបដាក់ពាក្យ៖
១. សូមចុះឈ្មោះជាសមាជិកវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា ត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ ម៉ោង ៥ រសៀល ជាមុនសិន តាមរយៈ៖ https://camidf.net
២. រង់ចាំការជ្រើសរើសក្លាយជាសមាជិក
៣. បន្ទាប់ពីត្រូវបានជ្រើសរើសក្លាយជាសមាជិករួច សូមចូលទៅកាន់ “ចាប់ផ្ដើមភ្ជាប់” នៅលើគេហទំព័ររបស់វេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា
៤. ចូលប្រើប្រាស់ ដោយបំពេញនូវព័ត៌មានផ្ទាល់ខ្លួន
៥. ចូលទៅកាន់ “Announcement” និងបំពេញទម្រង់ដាក់ពាក្យសម្រាប់វេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី ១៨
៦. សមាជិកម្នាក់ៗ ក៏តម្រូវឱ្យបង្ហោះប្រធានបទផ្សេងៗនៅលើទំព័រពិភាក្សារបស់គេហទំព័រវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជាឱ្យបានយ៉ាងហោចណាស់ ៥ ប្រធានបទផងដែរ និងចូលរួមឱ្យបានសកម្មក្នុងការសន្ទនាជាមួយនឹងសមាជិកដ៏ទៃទៀត ក្រោមប្រធានបទរបស់ខ្លួនដែលបានបង្ហោះ (អាចចាប់ផ្ដើមបង្ហោះពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ ម៉ោង ១២ កណ្ដាលអាធ្រាត្រ ដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ម៉ោង ៥ រសៀល)
*សម្រាប់សមាជិកវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា អាចរំលងជំហានទី ១ និងទី ២ បាន
*អ្នកដែលត្រូវបានជ្រើសរើសនឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីមែល
*កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ម៉ោង ៥ រសៀល
សម្រាប់ព័ត៌មានបន្ថែម៖ [email protected]