Img 1426
Swift cc time

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ«ផ្ដល់ឋានៈសាស្ដ្រាចារ្យក្នុងវិស័យអប់រំ»ចំនួន២៧៦នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី២០ កក្កដា បានចេញព្រះរាជក្រឹត្យផ្ដល់ឋានៈសាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្ត្រាចារ្យជំនួយ ដល់មន្ត្រីរាជការ និងគ្រូបង្រៀន ថ្នាក់ឧត្តម ចំនួន២៧៦រូប។

ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យផ្ដល់ឋានៈសាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្ត្រាចារ្យជំនួយ ដល់មន្ត្រីរាជការ និងគ្រូបង្រៀន ថ្នាក់ឧត្តម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត សេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ចំនួន២៧៦រូប។ ក្នុងនោះ សាស្រ្ដាចារ្យមានចំនួន២៥នាក់ សាស្ត្រាចារ្យរង៥៣នាក់ និង សាស្ត្រាចារ្យជំនួយ១៩៨នាក់៕


Khcct banner

អត្ថបទទាក់ទង